បំបែកអាថ៌កំបាំងជាមួយគ្រូពេទ្យ “ពិនិត្យយីន” អាចពន្យារអាយុបានពិតមែនទេ?

Image

ចែករំលែក


មិនមាននរណាចង់ចាស់និងជំងឺជាច្រើនទេ ប៉ុន្តែតើយើងត្រូវធ្វើដូចម្តេច? ដើម្បីរក្សាការជារូបភាពយុវវ័យឲ្យនៅជាមួយយើងបានយូរបំផុត ជាមួយនឹងការមានសុខភាពល្អរួមគ្នា… បញ្ហានេះមិនមែនជារឿងលំបាកទេ វេជ្ជបណ្ឌិត ធិស្សរា វីរសម័យ គ្រូពេទ្យស្ត្រី និងគ្រូពេទ្យគ្រួសារ និងប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រសំរបសំរួលអាយុ និងវេជ្ជបណ្ឌិតជំនាញហ័រមូន មន្ទីរពេទ្យភយ៉ាថៃ 1 មកជួយឆ្លើយឲ្យ

មកស្គាល់ពាក្យ “ជីន” មុន…

“ជីន” គឺជាឯកតាជនិតកោសិកាដែលតូចបំផុតនៃកោសិការាងកាយនីមួយៗ ការប្រតិបត្តិការរបស់កោសិកានឹងនៅក្រោមឥទ្ធិពលរបស់ជីន ហើយជីននេះជាអ្វីដែលកំណត់ឲ្យមនុស្សនីមួយៗមានភាពខុសគ្នា រួមទាំងផ្នែកដែលអាចមើលឃើញពីខាងក្រៅ និងផ្នែកដែលមិនអាចមើលឃើញពីខាងក្នុង។ ជីនគឺដូចជាគំរូឬ Blueprint របស់មនុស្សនីមួយៗ ដូចជា ហេតុអ្វីបានជាស្រីម្នាក់មានសក់ពណ៌ខ្មៅ និងភ្នែកពណ៌ត្នោត ខណៈដែលម្នាក់ទៀតមានភ្នែកពណ៌ខ្មៅ និងសក់ពណ៌ត្នោត។ អ្វីទាំងនេះទាំងអស់គឺជារឿងដែលកំណត់មកពីជីនដែលបង្ហាញតាមរូបរាងខាងក្រៅ ប៉ុន្តែផ្នែកដែលមិនអាចមើលឃើញក៏មានច្រើនដែរ រួមមាន បញ្ញា ការប្រតិបត្តិការរបស់អង្គភាពហើយ ការជួបប្រទៈនឹងជំងឺ ការឆ្លើយតបនឹងថ្នាំ ការបំលែងអាហារ និងការហាត់ប្រាណដែលសមស្រប។ ជីនគឺដូចជាកូដជនិតដែលបង្ហាញពីអត្តសញ្ញាណរបស់មនុស្សនីមួយៗ ហើយពេលមានកំហុសក្នុងជីន នោះវានឹងប៉ះពាល់ដល់រាងកាយ និងបណ្តាលឲ្យជំងឺបាន។

“ការត្រួតពិនិត្យជីន” មានទំនាក់ទំនងយ៉ាងដូចម្តេចនឹងការសំរបសំរួលអាយុ

បច្ចុប្បន្ននេះ ការត្រួតពិនិត្យវាយតម្លៃហានិភ័យ កំហុស និងឱកាសនៃការកើតមានភាពមិនធម្មតាជាមួយរាងកាយគឺជារឿងងាយស្រួល ពីព្រោះអាចចាប់ផ្តើមត្រួតពិនិត្យពីកម្រិតកោសិកា ហើយអាចដឹងពីហានិភ័យផ្សេងៗបាន។ ប៉ុន្តែក្រៅពីការត្រួតពិនិត្យកោសិកា គឺមាន “ការត្រួតពិនិត្យជីន” ដែលទាក់ទងនឹងការសំរបសំរួលអាយុ ពីព្រោះការត្រួតពិនិត្យជីនអាចប្រាប់អំពីអ្វីៗក្នុងរាងកាយបានយ៉ាងលម្អិត មិនថាជា

  1. អាហារ និងសារធាតុចិញ្ចឹមដែលសមស្របនឹងជីន ដូចជា យើងមានទម្លាប់បរិភោគអាហារយ៉ាងដូចម្តេច រួមទាំងហានិភ័យពីអាហារប្រភេទខ្លះៗផងដែរ ដូច្នេះការត្រួតពិនិត្យជីននឹងជួយឲ្យការព្យាបាលមានប្រសិទ្ធភាព និងត្រឹមត្រូវជាងមុន។
  2. ប្រភេទការហាត់ប្រាណដែលសមស្របនឹងជីន ពីព្រោះជីននៃមនុស្សនីមួយៗមិនដូចគ្នាទេ ដូច្នេះអត្ថប្រយោជន៍ដែលទទួលបានពីការហាត់ប្រាណក៏ខុសគ្នា។ ជីនអាចជួយប្រាប់អំពីអត្ថប្រយោជន៍ពីការហាត់ប្រាណបាន។
  3. ហានិភ័យនៃការកើតជំងឺដែលជាមួយនឹងការធ្លាក់ចុះដូចជា ជំងឺទឹកនោមផ្អែម សំពាធឈាមខ្ពស់ ជំងឺបេះដូង អាល់សៃមើ ជំងឺទម្ងន់ផងដែរ ជំងឺភ្នែកស្លាប់ និងជំងឺភ្នែកស្រមោល ជាដើម។ ពេលត្រូវបានរកឃើញហានិភ័យដែលជាមួយជីនពីដំបូង គ្រូពេទ្យអាចរៀបចំផែនការថែទាំសុខភាពរយៈពេលវែង ឲ្យអ្នកមានអារម្មណ៍ថាមានការផ្លាស់ប្តូរនៃសុខភាព រួមទាំងមានស្បែកស្រស់ស្អាត និងមើលទៅយុវវ័យយ៉ាងមិនគួរឱ្យជឿ។
  4. លទ្ធផលជីននឹងប្រាប់ថាអ្នកជាអ្នកបញ្ជូនជំងឺខ្លះៗឬទេ ដូចជា ជំងឺឈាមខ្សោយធាឡាស៊ីមៀ ជំងឺជនិតផ្សេងៗ ដែលអាចយកលទ្ធផលទាំងនេះទៅប្រើក្នុងការរៀបចំផែនការមានកូន និងត្រួតពិនិត្យហានិភ័យទៅកាន់កូននៅពេលផ្ទុកពោះបានផងដែរ។
  5. ហានិភ័យនៃជំងឺមហារីក យើងមិនអាចបដិសេធបានថាជីនក្នុងកោសិការបស់យើងមកពីឪពុកម្តាយរបស់យើង ដូច្នេះយើងមានឱកាសកើតជំងឺមហារីកបាន។ ការត្រួតពិនិត្យជីននឹងជួយប្រាប់អំពីហានិភ័យនៃការកើតជំងឺមហារីកប្រភេទផ្សេងៗបាន។
  6. ការឆ្លើយតប និងឱកាសកើតផលប៉ះពាល់ពីថ្នាំខ្លះៗ ពីព្រោះយើងមិនអាចដឹងថាអ្នកមានអាការៈអាលើថ្នាំណាដល់ពេលប្រើប្រាស់ហើយឃើញមានបញ្ហា។ ការត្រួតពិនិត្យជីននឹងជួយប្រាប់ថាយើងមានឱកាសកើតផលប៉ះពាល់ពីថ្នាំឬទេ។

 

“ពេលដឹងអត្ថប្រយោជន៍រួចហើយ ត្រូវដឹងថា អ្នកណាដែលសមស្របសម្រាប់ការត្រួតពិនិត្យជីន។ ជាដំបូងគេគិតដល់ករណីមានប្រវត្តិជំងឺជនិតក្នុងគ្រួសារ គូស្វាមីភរិយាដែលមានផែនការមានកូន ឬមនុស្សដែលយកចិត្តទុកដាក់ថែរក្សាសុខភាពក្នុងទិសដៅការពារ” ព្រោះអាយុមិនមែនជារឿងសំខាន់ទេ ការមានសុខភាពល្អទាំងខាងក្នុងនិងខាងក្រៅនឹងជួយសំរបសំរួលការចាស់អាយុឲ្យយើងបានជាច្រើនឆ្នាំជាងមុន…

 

វេជ្ជបណ្ឌិត ធិស្សរា វីរសម័យ
គ្រូពេទ្យជំនាញវេជ្ជសាស្ត្រសំរបសំរួលអាយុ
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសំរបសំរួលអាយុ មន្ទីរពេទ្យភយ៉ាថៃ 1

Loading...

ចែករំលែក


Loading...