ចាស់ជរាប្រញាប់ដោយការកែសម្រួលហ័រមូនបន្ថែមវីតាមីន

Image

ចែករំលែក


ចាស់ជរាប្រញាប់ដោយការកែសម្រួលហ័រមូនបន្ថែមវីតាមីន

ពេលនិយាយអំពីការពន្យារអាយុ មនុស្សទូទៅភាគច្រើនគិតតែការថែរក្សាស្បែកឲ្យមើលល្អ មានភាពភ្លឺថ្លា មុខមាត់ភ្លឺស្រស់ មិនមានស្នាមជ្រួញ ប៉ុន្តែនៅទីនេះយើងនឹងនិយាយអំពីការពន្យារអាយុដែលចាប់ផ្តើមពីការមានសុខភាពល្អពីខាងក្នុង គឺ “ការពន្យារអាយុនៅកម្រិតកោសិកា” ដែលជាការថែទាំសម្រួលសរីរាង្គ និងប្រព័ន្ធនៅក្នុងរាងកាយឲ្យមានសុខភាពល្អ ការខូចខាតយឺតជាងមុន និងអាចដំណើរការបានយ៉ាងពេញលេញ ប៉ុន្តែដើម្បីឲ្យមានសភាពដូចនេះ មនុស្សនោះត្រូវតែមានសមតុល្យហូរមូន នេះជាមូលហេតុដែលត្រូវការជំនាញវេជ្ជសាស្រ្តមកថែទាំ

 

 

ពេលហូរមូនថយចុះ

ជាទូទៅហូរមូនរបស់មនុស្សយើងនឹងចាប់ផ្តើមថយចុះចាប់ពីអាយុ ៣៥ ឆ្នាំឡើងទៅ ពេលដល់វេលានោះរាងកាយនឹងមានការផ្លាស់ប្តូរដែលអាចដឹងបាន ដូចជា មានអារម្មណ៍ឈឺស្រាលជាងពេលនៅវ័យក្មេង ធុញថប់ គេងលំបាក ហើយអ្វីដែលច្បាស់លាស់បំផុតគឺស្បែកមានស្នាមជ្រួញ និងស្នាមស្រមោលដែលកើតឡើង ពីពេលដែលបរិភោគប៉ុន្មានក៏មិនធ្វើឲ្យទម្ងន់ឡើង ឥឡូវនេះទម្ងន់ឡើងងាយ មានពោះធំ រាងកាយធំឡើង ការផ្លាស់ប្តូរហូរមូននេះជាហេតុដែលយកយុវវ័យចេញ ហើយធ្វើឲ្យប្រព័ន្ធផ្សេងៗនៅក្នុងរាងកាយខូចខាតយ៉ាងរហ័ស

 

 

អុកស៊ីសែនសេរីដែលត្រូវប្រឈមមុខ

ព្រោះរៀងរាល់ថ្ងៃ យើងត្រូវប្រឈមមុខនឹងមហិច្ឆតាពីបរិស្ថាន សារធាតុសំណល់ពីអាហារ សំពាធផ្លូវចិត្ត រួមទាំងរបៀបរស់នៅដែលរវល់ច្របូកច្របល់ មិនមានពេលថែរក្សាខ្លួនដោយហាត់ប្រាណ ឬបរិភោគអាហារដែលមានប្រយោជន៍ បន្ថែមពីនេះ ការសម្រាកមិនគ្រប់គ្រាន់ ឬគេងមិនស្រួល អ្វីៗទាំងនេះបង្កើតអុកស៊ីសែនសេរីដែលបង្ករឲ្យកោសិកា និងសរីរាង្គខូចខាតយ៉ាងរហ័ស ជាការពិតរាងកាយយើងមានសារធាតុប្រឆាំងអុកស៊ីសែនសេរីដើម្បីដោះស្រាយអុកស៊ីសែនសេរីទាំងនេះ ប៉ុន្តែពេលអាយុចាស់ឡើង រាងកាយផលិតសារធាតុប្រឆាំងអុកស៊ីសែនសេរីតិចជាងមុន ហើយហូរមូនក៏ថយចុះផងដែរ រាងកាយគ្រប់ផ្នែកនឹងខូចខាត ហើយបង្ហាញជាអាការៈផ្សេងៗដូចជា ឈឺសន្លាក់ ឈឺខ្នង ឈឺស្មា មានអារម្មណ៍ធុញថប់ងាយ អារម្មណ៍មិនល្អ និងចាប់ផ្តើមមានស្នាមជ្រួញច្បាស់លាស់

 

 

ជំងឺដោយសារហូរមូន និងអុកស៊ីសែនសេរី

មនុស្សជាច្រើនដែលជំងឺរ៉ាំរ៉ៃ ជំងឺញឹកញាប់ ពីព្រោះមិនបានដោះស្រាយហូរមូន និងអុកស៊ីសែនសេរី ដែលជាមូលហេតុនៃការខូចខាត ដូចជាមនុស្សដែលមានបញ្ហាឈឺក្បាលរ៉ាំរ៉ៃ គេងមិនស្រួល ពេលភ្ញាក់ឡើងមានការឈឺស្មា ឈឺខ្នងខាងលើ និងមានទម្ងន់ឡើងមិនធម្មតា ឬរបៀបរស់នៅមើលទៅមិនស្រស់ស្រាយ មិនមានថាមពល ចងចាំអត់បាន ដែលការត្រួតពិនិត្យសុខភាពទូទៅភាគច្រើនមិនឃើញកំហុស ដូច្នេះព្យាបាលតាមអាការៈតែប៉ុណ្ណោះ ប៉ុន្តែពេលធ្វើតេស្តឈាមដើម្បីវាយតម្លៃសភាពខូចខាតរបស់រាងកាយ រួមទាំងកម្រិតហូរមូន សារធាតុប្រឆាំងអុកស៊ីសែនសេរី សារធាតុបង្ហាញការរលាក និងសារធាតុបង្ហាញមហារីក ត្រូវបានរកឃើញថាមានសមតុល្យហូរមូនមិនល្អនៅកម្រិតដែលរំខានដល់ការបំលែងអាហាររបស់រាងកាយ ប្រព័ន្ធដំណើរការប្រព័ន្ធស្រលាយអាហារមានបញ្ហាពីអុកស៊ីសែនសេរីដែលសរុបនៅក្នុងរាងកាយ ហើយពេលបូកជាមួយសំពាធផ្លូវចិត្ត របៀបរស់នៅដែលមិនហាត់ប្រាណជាញឹកញាប់ គេងយប់ច្រើន ចូលចិត្តបរិភោគម្ហូបបំពង ម្ហូបមានខ្លាញ់ និងម្ហូបផ្អែម អ្វីៗទាំងនេះគឺជាមូលហេតុនាំឲ្យមានអុកស៊ីសែនសេរី ដែលត្រូវបានព្យាបាលត្រឹមត្រូវ ពីព្រោះការព្យាបាលឲ្យរាងកាយមានសុខភាពល្អ មើលល្អ មានសមតុល្យ នឹងធ្វើឲ្យមានគុណភាពជីវិតល្អត្រឡប់មកវិញ

 

 

ការព្យាបាលដោយហូរមូន និងវីតាមីនតាមរបៀបរបស់អ្នក

ពេលយើងធ្វើតេស្តឈាម លទ្ធផលដែលទទួលបាននឹងត្រូវយកមកវាយតម្លៃសភាពខូចខាតរបស់រាងកាយ នឹងធ្វើឲ្យយើងដឹងថាអ្នកជំងឺត្រូវបានព្យាបាលនៅចំណុចណា ចាប់ផ្តើមពីការផ្លាស់ប្តូររបៀបរស់នៅ រួមទាំងការបរិភោគ ការគេង ការហាត់ប្រាណ និងគំនិត ដោយប្រើវិធីសាស្រ្តដែលហៅថា “Personalized design” គឺការផ្តល់ហូរមូន សារធាតុអាហារ និងវីតាមីនដែលជាសារធាតុប្រឆាំងអុកស៊ីសែនសេរី ដើម្បីដោះស្រាយបញ្ហារបស់អ្នកជំងឺម្នាក់ៗ ឬ “Personalized Hormone & Supplements” ដែលផលិតឡើងសម្រាប់មនុស្សនោះជាក់លាក់ ពេលដោះស្រាយបញ្ហាត្រឹមត្រូវ អាការៈដែលធ្លាប់មាននឹងកាន់តែប្រសើរ មិនថាជាអាការៈឈឺក្បាល ឈឺស្មា-បាតស្មា នឹងបាត់បង់ គេងបានស្រួលឡើង ភ្ញាក់ឡើងដោយមានភាពស្រស់ស្រាយ មិនមានអារម្មណ៍ធុញថប់ ឬឈឺស្រាលទៀត បន្ថែមពីនេះ អារម្មណ៍ក៏មិនខឹងខានដូចមុន ធ្វើឲ្យមានគុណភាពជីវិតល្អទាំងផ្នែករាងកាយ និងផ្នែកចិត្ត

 

ព្រោះការថែទាំអ្នកជំងឺដោយវេជ្ជសាស្រ្តពន្យារអាយុមិនមែនគ្រាន់តែព្យាបាលអាការៈជំងឺឲ្យជាសះស្បើយប៉ុណ្ណោះទេ ប៉ុន្តែអាចជួយឲ្យពួកគេផ្លាស់ប្តូររបៀបរស់នៅទៅក្នុងទិសដៅល្អសម្រាប់សុខភាពរាងកាយ និងចិត្ត ក្នុងវិធីដែលពន្យារការខូចខាតរបស់កោសិកា និងការចាស់ជារូបរាងរហូតដល់អាចមើលឃើញថា អ្នកដែលទទួលការព្យាបាលនឹងមានស្បែកស្រស់ស្អាត រាងកាយរឹងមាំ សាច់ដុំរឹងមាំ អារម្មណ៍រីករាយ និងបញ្ញាឆ្លាតវៃឡើង ដល់ថាអាចហៅថា “ពន្យារអាយុ ប្ដូរជីវិត” បានយ៉ាងពិតប្រាកដ

ចែករំលែក


Loading...

ចាស់ជរាប្រញាប់ដោយការកែសម្រួលហ័រមូនបន្ថែមវីតាមីន