MRI 3 តេស្លា
MRI គឺជាម៉ាស៊ីនបង្កើតរូបភាពដែលប្រើសម្រាប់ពិនិត្យវិនិច្ឆ័យជំងឺ ដោយផ្អែកលើលក្ខណៈម៉ាញេទិចរបស់អាតូមហ៊ីដ្រូសែននៅក្នុងរាងកាយក្រោមវាលម៉ាញេទិចអគ្គិសនី ម៉ាស៊ីន MRI អាចពិនិត្យរកកំហុសបញ្ហានៃអង្គភាពផ្សេងៗក្នុងរាងកាយបាន ចាប់ពីដំណាក់កាលដំបូងនៃជំងឺ ដូចជា
- ខួរក្បាល
- ខ្នងសរសៃ
- អង្គភាពក្នុងផ្ទៃពោះ អង្គភាពក្នុងផ្ទៃអង្គជើង និងដោះស្រី
- ពិនិត្យបំពង់ផ្លូវទឹកក្រអូប និងថង់ទឹកក្រអូប (MRCP)
- ពិនិត្យខ្នងសរសៃ ប្រព័ន្ធសាច់ដុំ ឆ្អឹង និងសន្លាក់ផ្សេងៗ
- ពិនិត្យសរសៃឈាមសរសៃស្រឡាយនៃអង្គភាពផ្សេងៗ (MRA , MRV)
- ការពិនិត្យពិសេស ដូចជា
- MR Spectroscopy ប្រើសម្រាប់ពិនិត្យរកសារធាតុជីវគីមីនៅក្នុងកោសិកា អាចបំបែករវាងកោសិកាឈឺជាមួយកោសិកាធម្មតា
- Function MRI ជាការពិនិត្យដើម្បីមើលការធ្វើការងាររបស់អង្គភាព ប្រើសម្រាប់ពិនិត្យការធ្វើការងារខួរក្បាលផ្នែកបញ្ជារដែលគ្រប់គ្រងសាច់ដុំ (motor cortex) ផ្នែកទទួលអារម្មណ៍ (sensory cortex) និងផ្នែកចងចាំ និងភាសា (memory and language center)
- Perfusion ជាការពិនិត្យមើលការចូលចេញនៃសារធាតុបន្ថែមភាពខុសគ្នានៅក្នុងកោសិកា ពិនិត្យបរិមាណឈាមដែលចូលទៅបម្រើខួរក្បាល និងអាចបំបែកថាខួរក្បាលផ្នែកនោះបានស្លាប់រួចហើយ ឬដោយសារឈាមមិនគ្រប់គ្រាន់បម្រើ ហើយនៅតែមានឱកាសជួយបានក្នុងករណីក្រោយ Diffusion ជាការពិនិត្យមើលចលនារបស់ម៉ូលេគុលទឹកនៅក្នុងកោសិកា អាចរកឃើញការខ្វះឈាមបម្រើខួរក្បាលនៅដំណាក់កាលដំបូងបានល្អ និងរហ័សជាងវិធីផ្សេងៗ
