ការណែនាំសម្រាប់ការរៀបចំខ្លួនមុនពេលធ្វើតេស្ត និងការប្រព្រឹត្តខ្លួនពេលធ្វើតេស្ត MRI

Image

ចែករំលែក


ការណែនាំសម្រាប់ការរៀបចំខ្លួនមុនពេលធ្វើតេស្ត និងការប្រព្រឹត្តខ្លួនពេលធ្វើតេស្ត MRI

 ការណែនាំសម្រាប់ការរៀបចំខ្លួនមុនពិនិត្យ និងការប្រព្រឹត្តខ្លួនពេលពិនិត្យ MRI 

  1. ករណីអ្នកជំងឺដែលសហការល្អ មិនចាំបាច់ឈប់ផឹកទឹក និងបរិភោគអាហារមុនពិនិត្យ
  2. ករណីអ្នកជំងឺដែលមិនសហការដែលត្រូវបានផ្តល់ថ្នាំគេង ឬថ្នាំសំអាត ត្រូវឈប់ផឹកទឹក និងបរិភោគអាហារយ៉ាងហោចណាស់ 4-6 ម៉ោងមុនពិនិត្យ
  3. ករណីពិនិត្យអង្គភាពក្នុងផ្ទៃពោះ ឬពិនិត្យប្រព័ន្ធទឹកនោម (MRCP) ត្រូវឈប់ផឹកទឹក និងបរិភោគអាហារយ៉ាងហោចណាស់ 4-6 ម៉ោងមុនពិនិត្យ
  4. គួរឈប់ប្រើគ្រឿងសម្អាងខ្លះៗមុនពិនិត្យដូចជា ម៉ាស្ការ៉ា អាយស្ដាដូ ព្រោះអាចមានសារធាតុដែកដែលបង្កឲ្យមានវត្ថុប្លែកក្នុងរូបភាព
  5. ពេលពិនិត្យ អ្នកជំងឺមិនត្រូវផ្លាស់ទី ឬចល័តផ្នែកដែលពិនិត្យ ដើម្បីឲ្យរូបភាពច្បាស់
  6. ពេលពិនិត្យ នឹងមានសំឡេងខ្លះៗពីម៉ាស៊ីន ហើយនឹងមានស្រោមត្រចៀកដើម្បីកាត់បន្ថយសំឡេង
  7. រយៈពេលពិនិត្យអាស្រ័យលើអង្គភាពដែលត្រូវពិនិត្យ ជាមធ្យមប្រហែល 30-40 នាទី

អ្នកជំងឺដែលហាមឃាត់មិនអាចចូលពិនិត្យ MRI

  1. អ្នកជំងឺដែលពាក់ឧបករណ៍ជំរុញបេះដូង (cardiac pacemaker)
  2. អ្នកជំងឺដែលមានដែកនៅក្នុងរាងកាយ និងនៅជិតអង្គភាពសំខាន់ៗ
  3. អ្នកជំងឺដែលបានបញ្ចូល Metallic clip ក្រោយការវះកាត់
  4. អ្នកជំងឺដែលបានបញ្ចូលដែក (នៅទីតាំងខ្លះៗ)
  5. អ្នកជំងឺដែលបានប្តូរអង្គភាព ដូចជា cochlear implant

វត្ថុដែលហាមឃាត់មិនអាចយកចូលបន្ទប់ MRI 

  1. វត្ថុដែលជាដែកគ្រប់ប្រភេទ ដូចជា កន្ត្រៃ ក្លិប ទ្រនាប់សក់ ល។
  2. កាតឥណទាន ATM
  3. ឧបករណ៍អេឡិចត្រូនិច
  4. នាឡិកា គ្រឿងអលង្ការ

ចែករំលែក


Loading...