ការជក់បារី បានសម្លាប់មនុស្សច្រើនដល់មួយឆ្នាំមិនតិចជាង 7 លាននាក់ជុំវិញពិភពលោក ហើយមនុស្សជាច្រើននៅតែមិនដឹងពីគ្រោះថ្នាក់នៃបារីចំពោះបេះដូង ហើយក្រៅពីផលប៉ះពាល់ចំពោះប្រព័ន្ធដង្ហើម ការជក់បារីក៏ជាហេតុផលដែលបំផ្លាញភ្នែកមិនខុសពីពន្លឺថ្ងៃឡើយ។ យើងបានឮបានស្តាប់ជាច្រើនថាការជក់បារីធ្វើឲ្យមានមហារីកសួត ប៉ុន្តែមានប៉ុន្មាននាក់ដែលយល់ដឹងថាការជក់បារីបង្កើនហានិភ័យក្នុងការជួបជំងឺក្រពេញភ្នែក ជំងឺរំលាយស្រមោលភ្នែក និងរោគភ្នែកស្ងួតផងដែរ។
ធម្មតា សារធាតុពុលក្នុងផ្សែងបារីនឹងចូលតាមសរសៃឈាមដែលផ្គត់ផ្គង់ឲ្យភ្នែក។ ពេលភ្នែកទទួលសារធាតុពុលពីផ្សែងបារីយូរមក នោះធ្វើឲ្យការមើលឃើញធ្លាក់ចុះរហូតដល់មានអាការៈភ្នែកអាំងបាន។ លើសពីនេះ ការជក់បារីក៏ធ្វើឲ្យសរសៃឈាមតូចត្រង់ និងបង្កើតបញ្ហាក្នុងការបង្វិលឈាមទៅផ្គត់ផ្គង់សរីរាង្គផ្សេងៗក្នុងរាងកាយ រួមទាំងភ្នែកផងដែរ។ ការដែលឈាមទៅផ្គត់ផ្គង់ភ្នែកកាត់បន្ថយ ធ្វើឲ្យភ្នែកខ្វះអុកស៊ីសែន និងសារធាតុចិញ្ចឹម។ ផលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺការបាត់បង់ការមើលឃើញយ៉ាងថេរជានិច្ច។
សម្រាប់ជំងឺរំលាយស្រមោលភ្នែក តំបន់កណ្តាលភ្នែកនឹងមើលមិនច្បាស់ ហើយពេលអាការៈធ្ងន់ធ្ងរឡើង អាចធ្វើឲ្យសរសៃឈាមនៅក្រោមស្រមោលភ្នែករលាយ។ វេជ្ជបណ្ឌិតជំនាញបាននិយាយថា អ្នកដែលមានការមើលឃើញធ្លាក់ចុះដោយសារការជក់បារី នឹងមិនមានសញ្ញាណណាមួយឲ្យដឹងទេ លើកលែងតែត្រូវបានពិនិត្យយ៉ាងលម្អិតប៉ុណ្ណោះ។ ការត្រួតពិនិត្យនឹងជួយឲ្យរកឃើញជំងឺនៅដំណាក់កាលដំបូង ដែលពេលធ្វើការព្យាបាល នឹងកាត់បន្ថយឱកាសបាត់បង់ភ្នែកបាន។ ទាំងនេះ អ្នកដែលជក់បារីប្រហែល 10 ដុំក្នុងមួយថ្ងៃ មានហានិភ័យជាជំងឺក្រពេញភ្នែកច្រើនជាងអ្នកដែលមិនជក់ដល់ 3 ដង។
ការសង្កេតអាការៈផ្នែកភ្នែកដំបូងសម្រាប់អ្នកជក់បារី គឺ មើលឃើញខ្សែបន្ទាត់ត្រង់ឡើងចុះប្ដូរទិសដៅ ឬស្រអាប់ ឬមិនច្បាស់ពេលមើលវត្ថុឆ្ងាយ ឬអក្សរខាងមុខ នឹងមើលឃើញដូចជារូបភាពនោះកំពុងរលាយ។ ប្រសិនបើមានអាការៈដូចនេះ គួរតែទៅពិនិត្យជាមួយវេជ្ជបណ្ឌិតភ្នែកភ្លាម។
ការជក់បារីបង្កើតគ្រោះថ្នាក់ចំពោះភ្នែករបស់យើង ហើយប៉ះពាល់អាក្រក់ដល់សរីរាង្គផ្សេងទៀតផង។ ពេលដែលដឹងពីគ្រោះថ្នាក់នៃការជក់បារីហើយ ស្រឡាញ់គ្រួសារ ស្រឡាញ់ខ្លួនឯង មករួមចំណែកប្រយុទ្ធបញ្ឈប់ការជក់បារីគ្នាដោយល្អជាង។
