វិធី ‘ការពង្រីកសរសៃឈាមបេះដូង’ គឺជាការចាក់សរសៃបំពង់បេះដូង ដែលជាថង់ទន់មួយមានបាល់ខ្យល់តូចនៅចុងបញ្ចូលចូលតាមសរសៃឈាមនៅតំបន់អណ្តូងជើងឬស្មា។ ពេលសរសៃបំពង់ចូលដល់តំបន់ដែលសរសៃឈាមតូចចុះ នឹងភ្ជាប់បាល់ខ្យល់ជាមួយឧបករណ៍នៅខាងក្រៅរាងកាយ ដើម្បីបង្ខំឲ្យបាល់ខ្យល់ពង្រីកចេញ ដើម្បីបង្ខំជាតិខ្លាញ់ និងជាតិថ្មដែលភ្ជាប់នៅលើជញ្ជាំងសរសៃឈាមឲ្យរឹងប៉ះ និងពង្រីកសរសៃឈាមឲ្យធំឡើង។ ឈាមហើយនឹងហូរទៅផ្គត់ផ្គង់សាច់ដុំបេះដូងបានល្អម្តងទៀត
ការដាក់ខ្សែសរសៃសម្រាប់ព្យាបាលសរសៃឈាមបេះដូងតូច
ក្នុងករណីដែលវេជ្ជបណ្ឌិតឃើញថាកន្លែងតូចចុះមិនពង្រីកគ្រប់គ្រាន់ នឹងធ្វើការដាក់ ‘ខ្សែសរសៃតូចៗហៅថា Stent’ ចូលទៅភ្ជាប់ជាមួយជញ្ជាំងសរសៃឈាម។ នៅខ្លះករណីអាចប្រើខ្សែសរសៃដែលមានថ្នាំលាបជំនួសខ្សែសរសៃធម្មតា ពីព្រោះខ្សែសរសៃដែលលាបថ្នាំដោយសារធាតុប៉ូលីម៉ែរ នឹងបញ្ចេញថ្នាំយឺតៗទៅតំបន់ដែលត្រូវព្យាបាលជាក់លាក់ ដែលមានលក្ខណៈជួយកាត់បន្ថយការលូតលាស់សាច់ដុំនៅតំបន់ដែលដាក់ខ្សែសរសៃ។ វាក៏ជួយបង្កើនប្រសិទ្ធភាពក្នុងការពង្រីកសរសៃឈាម ជួយកាត់បន្ថយហានិភ័យ និងបញ្ហាសំរាប់បញ្ហាដែលអាចកើតមាន រួមទាំងកាត់បន្ថយបញ្ហាការតូចចុះឡើងវិញផងដែរ។ ប៉ុន្តែទាំងនេះអាស្រ័យលើការវាយតម្លៃរបស់វេជ្ជបណ្ឌិត និងការយល់ព្រមពីអ្នកជម្ងឺថាតើនឹងជ្រើសរើសប្រភេទខ្សែសរសៃណា

ករណី សរសៃឈាមបេះដូងមានជាតិខ្លាញ់ និងជាតិថ្មភ្ជាប់ច្រើន ឬកន្លែងតូចចុះរឹង វេជ្ជបណ្ឌិតអាចពិចារណាព្យាបាលដោយបច្ចេកទេសកិនសរសៃឈាមបេះដូងដោយប្រើ “ក្បាលកិនប្រេកង់ខ្ពស់ (Rotablator)” ដែលក្នុងករណីនេះអាចធ្វើបន្តបន្ទាប់ពីបញ្ចប់ការចាក់ពណ៌សរសៃឈាមបេះដូងបានភ្លាមៗ ឬអាចកំណត់ពេលវេលាអោយអ្នកជម្ងឺមកធ្វើនៅពេលក្រោយក៏បាន
សញ្ញាបង្ហាញថាគួរមកធ្វើការវះកាត់ពង្រីកសរសៃឈាមបេះដូងដោយបាល់ខ្យល់ និងខ្សែសរសៃ
- មានអាការៈចងក្រងទ្រូងជាញឹកញាប់
- មានការតូចចុះនៃសរសៃឈាមបេះដូង
- មានការតូចចុះច្រើនកន្លែងនៅក្នុងសរសៃឈាមបេះដូង និងតូចចុះនៅផ្នែកដើមនៃសរសៃឈាមបេះដូងដែលមានប្រវែងខ្លាំង
- អ្នកជម្ងឺបន្ទាប់ពីវះកាត់ធ្វើផ្លូវបំលែងសរសៃឈាមបេះដូង ដែលមានការតូចចុះទាំងសរសៃឈាមដើម និងសរសៃឈាមដែលបានធ្វើផ្លូវបំលែង
