ជំងឺសរសៃឈាមខួរក្បាល ប្រសិនបើអ្នកធ្វើការខ្លាំងណាស់…អាចទទួលបានសិទ្ធិនោះឥឡូវនេះ!!!
ធ្វើការខ្លាំងរហូតដល់គ្មានពេលសម្រាកឬទេ?? ការប្តេជ្ញាចិត្តចំពោះការងាររបស់មនុស្សសម័យថ្មីនេះហើយ ដែលធ្វើឲ្យ “ជំងឺសរសៃឈាមខួរក្បាល” ក្លាយជាមូលហេតុនៃការស្លាប់ជាលំដាប់ដំបូងៗ ដោយមិនចាំបាច់រង់ចាំអាយុចាស់!!! រហ័សប្តូរមកយកចិត្តទុកដាក់សុខភាពល្អជាងទេ ព្រោះជំងឺនេះ…យឺតតែប៉ុន្មានវិនាទី…ក៏ខួរក្បាលស្លាប់រាងកាយពិការបានហើយ
ជំងឺសរសៃឈាមខួរក្បាល…ចែកចេញជាប្រភេទ 2
- សរសៃឈាមខួរក្បាលរាំងឬតូច ជាមូលហេតុដែលឃើញជាញឹកញាប់ ដោយអាចកើតពីសរសៃឈាមធំរឹង និងតូច ឬឈាមកកើតឡើងហើយរាំងនៅក្នុងសរសៃឈាមធំក្នុងខួរក្បាល
- សរសៃឈាមខួរក្បាលបែក អាចកើតពីជញ្ជាំងសរសៃឈាមខូចខាត ឬការបែកនៃសរសៃឈាមពងផង ដែលធ្វើឲ្យមានឈាមចេញក្នុងខួរក្បាល ហើយអាចស្លាប់ក្នុងរយៈពេលឆាប់រហ័ស
មនុស្សវ័យធ្វើការក៏មានហានិភ័យជាជំងឺ “សរសៃឈាមខួរក្បាល” បាន!!
បើនិយាយពីជំងឺសរសៃឈាមខួរក្បាល យើងភាគច្រើនផ្តោតទៅលើមនុស្សវ័យចាស់ ប៉ុន្តែអ្នកដឹងទេថា មនុស្សវ័យធ្វើការសម័យថ្មីក៏មានឱកាសមានហានិភ័យជំងឺនេះដែរ!! ពីព្រោះសំពាធចិត្ត ការសម្រាកតិច ការមិនហាត់ប្រាណ ចូលចិត្តផឹកស្រា ឬបារី បង្កើតជាជំងឺសំពាធឈាមខ្ពស់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ដែលជាហេតុសំខាន់ៗដែលធ្វើឲ្យកើតជំងឺសរសៃឈាមខួរក្បាលទាំងអស់
រោគសញ្ញាបែបនេះ ប្រយ័ត្ន!! សរសៃឈាមខួរក្បាលបែក តូច រាំង
រោគសញ្ញាឈឺក្បាលសម្រាប់មនុស្សវ័យធ្វើការអាចស្តាប់ហាក់ដូចជារឿងធម្មតាដែលកើតឡើងរៀងរាល់ថ្ងៃ ប៉ុន្តែបើលក្ខណៈរោគសញ្ញាប្រែប្រួល ឈឺធ្ងន់ធ្ងរដែលមិនធ្លាប់មានមុន និងកើតឡើងភ្លាមៗ ជាមួយមានកំហុសផ្សេងទៀតកើតឡើងដូចជា ដៃជើងខ្សោយ និយាយមិនច្បាស់ ភ្នែកមិនបិទជិត ភ្នែកមិនច្បាស់ មើលឃើញរូបភាពច្រើន គួរបន្ទាន់ទៅពេទ្យមុនដែលមានរោគសញ្ញាធ្លាក់ចុះ ខូចសតិ និងស្លាប់ក្នុងរយៈពេលឆាប់រហ័ស!!
ប្តូរមក “ស្រលាញ់សុខភាព” មុនជំងឺសរសៃឈាមខួរក្បាល
ទោះបីជាជំងឺសរសៃឈាមខួរក្បាលជាមូលហេតុនៃការស្លាប់ជាលំដាប់ដំបូងៗ ក៏អាចការពារបាន ដោយការយកចិត្តទុកដាក់ថែរក្សាសុខភាព!! បរិភោគអាហារដែលល្អមានប្រយោជន៍ ហាត់ប្រាណជាប្រចាំ គេងសម្រាកគ្រប់គ្រាន់ ជៀសវាងការផឹកស្រា និងបារី រួមទាំងគ្រប់គ្រងសភាពចិត្តឲ្យស្ងប់ស្ងាត់ មិនតានតឹងជានិច្ច
បើមិនប្រាកដចំពោះរោគសញ្ញាឈឺក្បាលដែលកំពុងមាន វាជារឿងល្អប្រសើរជាង ប្រសិនបើអនុញ្ញាតឲ្យការត្រួតពិនិត្យ MRI Screening ជួយបញ្ជាក់ពីសភាពធម្មតានៃខួរក្បាល ព្រោះគ្រប់វិនាទីមានតម្លៃ…កុំចំណាយពេលធ្វើការខ្លាំងរហូតភ្លេចស្រលាញ់សុខភាព!!!

