5 បច្ចេកទេស ជំរុញការអភិវឌ្ឍន៍ភាសារបស់កូនតូចវ័យចាប់ផ្តើមនិយាយ

Image

ចែករំលែក


5 បច្ចេកទេស ជំរុញការអភិវឌ្ឍន៍ភាសារបស់កូនតូចវ័យចាប់ផ្តើមនិយាយ

ឪពុកម្តាយឬអ្នកថែទាំ អាចលើកទឹកចិត្តការអភិវឌ្ឍន៍ភាសារបស់កូនតូច ដូចខាងក្រោម

  1. ជាគំរូល្អក្នុងការនិយាយ  ឪពុកម្តាយ និងអ្នកថែទាំ គួរនិយាយជាមួយកូនដោយប្រើពាក្យខ្លីៗ បញ្ចេញសំឡេងយ៉ាងច្បាស់ និងងាយយល់
  2. និយាយជាមួយកូនជាញឹកញាប់  គួររកពេលវេលានិយាយជាមួយកូនជាញឹកញាប់ ជាពិសេសការនិយាយអំពីអ្វីដែលកូនកំពុងចាប់អារម្មណ៍
  3. មិនត្រូវឆ្លើយតបតម្រូវការរបស់កូនយ៉ាងរហ័សពេកពីអាកប្បកិរិយាដែលកូនបង្ហាញ ប្រសិនបើកូនបង្ហាញសញ្ញាបង្ហាញតម្រូវការ ឪពុកម្តាយគួរឈប់រង់ចាំ ហើយផ្តល់ឱកាសឲ្យកូនព្យាយាមទំនាក់ទំនងជាមួយពាក្យ មុននឹងឆ្លើយតបតម្រូវការនោះ។ ឧទាហរណ៍ ប្រសិនបើកូនបង្ហាញសញ្ញាចង្អុលទៅកាន់ដបទឹកដោះគោ ជំនួសការយកដបទឹកដោះគោឲ្យកូនភ្លាមៗ ឪពុកម្តាយគួរយកដបទឹកដោះគោឡើង ហើយរង់ចាំឲ្យកូននិយាយពាក្យថា “ទឹកដោះគោ” មុននឹងផ្តល់ដបទឹកដោះគោឲ្យកូន
  4. អានរឿងឲ្យកូនស្តាប់ ហើយឲ្យកូនចូលរួមក្នុងការអានរឿងនោះ។ ការអានរឿងជាវិធីមួយដែលជួយឲ្យកុមារមានការអភិវឌ្ឍន៍ភាសាដ៏ល្អ។ សម្រាប់កុមារតូចៗ ឪពុកម្តាយអាចនិយាយរឿងជាភាសាខ្លីៗ ងាយយល់ អាចប្រើអកប្បកិរិយា ឬសំឡេងដើម្បីធ្វើឲ្យមានភាពរំភើប ឬគួរឱ្យចាប់អារម្មណ៍។ នៅពេលកូនធំឡើង ឪពុកម្តាយអាចនិយាយរឿងមានភាពស្មុគស្មាញបន្ថែម និងអាចសួរពាក្យសំណួរអំពីរឿងដែលកំពុងអានជាមួយកូនជាប្រចាំ ព្រោះក្រៅពីកូននឹងទទួលបានភាពសប្បាយរីករាយ ការបន្ថែមវចនានុក្រម និងការបណ្តុះបណ្តាលការតភ្ជាប់ពាក្យជាមួយរូបភាព កូនក៏បានហ្វឹកហាត់គិតវិភាគផងដែរ
  5. ជៀសវាងការថែទាំកូនជាមួយអេក្រង់ បច្ចុប្បន្ននេះ ការថែទាំកូនជាមួយអេក្រង់ មិនថាជាទូរទស្សន៍ ទូរស័ព្ទដៃ តាប្លេត ឬកុំព្យូទ័រ គឺពេញនិយមសម្រាប់ឪពុកម្តាយសម័យថ្មី។ ទោះជាយ៉ាងណា ពីការស្រាវជ្រាវជាច្រើនបានបង្ហាញថាការប្រើប្រាស់មេឌៀតាមអេក្រង់ទាំងនេះ មានផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ភាសា ដែលអាចបណ្តាលឲ្យមានបញ្ហានិយាយយឺត ឬមានការទំនាក់ទំនងមិនសមរម្យបន្ទាប់មកបាន

ប្រសិនបើសង្ស័យថាកូនតូចមានបញ្ហានិយាយ ដូចជា និយាយយឺត និយាយមិនច្បាស់ និយាយពាក្យម្តងមួយច្រើន ដកដង្ហើមពេលនិយាយ ជាដើម សូមណែនាំឲ្យមកពិគ្រោះជាមួយគ្រូពេទ្យកុមារវិជ្ជាជីវៈអភិវឌ្ឍន៍ និងអាកប្បកិរិយា ដើម្បីធ្វើការវាយតម្លៃ និងផ្ញើបណ្តុះបណ្តាលកែលម្អការនិយាយឲ្យត្រឹមត្រូវ និងសមរម្យបន្តទៅ

 

វេជ្ជបណ្ឌិត និចា លឹមត្រាគូល
វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រកុមារអភិវឌ្ឍន៍ និងអាកប្បកិរិយា
មជ្ឈមណ្ឌលសុខភាពកុមារ និងយុវវ័យ មន្ទីរពេទ្យភយ៉ាថៃ 2

Loading...

ចែករំលែក


Loading...

5 បច្ចេកទេស ជំរុញការអភិវឌ្ឍន៍ភាសារបស់កូនតូចវ័យចាប់ផ្តើមនិយាយ