បច្ចុប្បន្នវិធីសាស្រ្តព្យាបាលជំងឺមហារីកដែលទទួលការទទួលស្គាល់ច្រើនបំផុត គឺការផ្តល់ថ្នាំគីមូ ឬការប្រើថ្នាំគីមីព្យាបាល ដើម្បីចូលបំផ្លាញកោសិកាមហារីកនៅក្នុងរាងកាយអ្នកជំងឺ ដែលយើងអាចធ្លាប់បានឮអំពីផលប៉ះពាល់ពីការផ្តល់ថ្នាំគីមីព្យាបាលមកហើយ ធ្វើឲ្យអ្នកជំងឺភាគច្រើនមានការព្រួយបារម្ភ វេជ្ជបណ្ឌិតវិជិត អាភ័ណវិរតន៍ វេជ្ជបណ្ឌិតប្រចាំមជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យភយ៉ាថៃ 2 ដូច្នេះបានពន្យល់អំពីការព្យាបាលដោយវិធីប្រើថ្នាំគីមីព្យាបាល ដើម្បីឲ្យអ្នកជំងឺ និងប្រជាជនទូទៅយល់ដឹងអំពីរឿងនេះច្រើនជាងមុន
ការផ្តល់ថ្នាំគីមូ ឬគីមីព្យាបាលគឺជាអ្វី?
ថ្នាំគីមូ ឬគីមីធេរ៉ាពី (Chemotherapy) គឺជាក្រុមសារធាតុគីមីដែលមានសមត្ថភាពរារាំង និងបំផ្លាញកោសិកាដែលមានអត្រាកំណើត ឬបំបែកខ្លួនយ៉ាងលឿន ដូចជាកោសិកាមហារីកនៅក្នុងរាងកាយមនុស្ស ប៉ុន្តែពេលដដែលថ្នាំគីមីព្យាបាលក៏មានផ្នែកបំផ្លាញកោសិកាធម្មតាដែលមានការលូតលាស់លឿនដែរ ដូចជាកោសិកាឈាមសសៃស, កោសិកាសក់, កោសិកាស្រទាប់បំពង់ក្រពះ ជាដើម ដូច្នេះយើងបានឮអំពីផលប៉ះពាល់ពីការទទួលថ្នាំគីមីព្យាបាល ដូចជាអាការៈសក់ជ្រុះ ខ្សោយ និងងាយរលាកពោះ
ប៉ុន្តែដោយធម្មជាតិនៃមនុស្សពេលកោសិកាធម្មតានៅក្នុងរាងកាយរបស់យើងត្រូវបានបំផ្លាញ រាងកាយនឹងលើកកម្ពស់ការបង្កើតកោសិកាថ្មីជំនួស បន្ទាប់ពីផ្តល់ថ្នាំគីមីព្យាបាល វេជ្ជបណ្ឌិតនឹងផ្តល់ពេលវេលាឲ្យអ្នកជំងឺសម្រាកជាស្រេចប្រហែល 3 – 4 សប្តាហ៍ ឬរង់ចាំរហូតដល់ចំនួនកោសិកាឈាមសសៃស និងសភាពរាងកាយរឹងមាំគ្រប់គ្រាន់ដើម្បីទទួលថ្នាំគីមីព្យាបាលនៅលើកក្រោយ ដែលក្នុងដំណើរការព្យាបាលជំងឺមហារីកខ្លះៗ អាចត្រូវការព្យាបាលដោយផ្តល់ថ្នាំគីមីព្យាបាលរួមជាមួយការបាញ់កាំ និងការវះកាត់ រហូតដល់បញ្ចប់ការព្យាបាល
តើអ្នកជំងឺត្រូវបានផ្តល់ថ្នាំគីមីព្យាបាលគ្រប់គ្នាទេឬ?
អ្នកជំងឺដែលជំងឺមហារីក អាចមិនចាំបាច់ត្រូវបានព្យាបាលដោយវិធីផ្តល់ថ្នាំគីមីព្យាបាលជានិច្ចទេ មុនដំបូងយើងត្រូវយល់ថា មហារីកគឺជាជំងឺដែលអាចកើតឡើងនៅរាល់អង្គភាពក្នុងរាងកាយ ទោះបីជាអង្គភាពដូចគ្នាក៏ដោយ ក៏អាចបង្កើតជាជំងឺមហារីកប្រភេទផ្សេងៗគ្នា របៀបព្យាបាលក៏មិនដូចគ្នា ដូច្នេះអ្នកជំងឺនីមួយៗអាចទទួលបានការព្យាបាលក្នុងរបៀបផ្សេងៗដែលមិនមែនជាការផ្តល់ថ្នាំគីមីព្យាបាលផងដែរ
តើថ្នាំគីមីព្យាបាលអាចព្យាបាលជំងឺមហារីកគ្រប់ប្រភេទទេ?
ថ្នាំគីមីព្យាបាលមិនអាចព្យាបាលជំងឺមហារីកគ្រប់ប្រភេទទេ ជាទូទៅថ្នាំគីមីព្យាបាលមួយប្រភេទអាចមានសមត្ថភាពជាក់លាក់លើកោសិកាមហារីកប្រភេទខ្លះៗតែប៉ុណ្ណោះ វេជ្ជសាស្រ្តមានរូបមន្តថ្នាំគីមីព្យាបាលជាច្រើនប្រភេទសម្រាប់ប្រើក្នុងការព្យាបាលជំងឺមហារីកដែលមានភាពចម្រុះ មហារីកខ្លះៗអាចត្រូវការប្រើថ្នាំគីមីព្យាបាល 2 – 3 ប្រភេទរួមគ្នាដើម្បីបង្កើនសមត្ថភាពក្នុងការព្យាបាល
ក្នុងរយៈពេលជាង 40 ឆ្នាំកន្លងមក រូបមន្តថ្នាំគីមីព្យាបាលទាំងនេះបានឆ្លងកាត់ការស្រាវជ្រាវសាកល្បងកែប្រែរូបមន្តថ្នាំ និងដំណើរការព្យាបាល រហូតទទួលបានលទ្ធផលដែលគួរឱ្យពេញចិត្ត ជួយឲ្យវេជ្ជបណ្ឌិតដឹងថា ពេលអ្នកជំងឺជាមហារីកប្រភេទណាត្រូវប្រើរូបមន្តថ្នាំគីមីព្យាបាលប្រភេទណាក្នុងការព្យាបាល ហើយនៅពេលដដែលបច្ចេកវិទ្យាវេជ្ជសាស្រ្តក៏នៅតែស្រាវជ្រាវរករូបមន្តថ្នាំ និងបច្ចេកទេសព្យាបាលថ្មីៗដែលមានប្រសិទ្ធភាពចេញមកជាប្រចាំ ធ្វើឲ្យអត្រាការព្យាបាលជំងឺមហារីកបានជោគជ័យកើនឡើងជានិរន្តរ៍
វេជ្ជបណ្ឌិត វិជិត អាភ័ណវិរតន៍
វេជ្ជបណ្ឌិតឯកទេសផ្នែកមហារីកវិទ្យា
មជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យភយ៉ាថៃ 2
