គន្លឹះការគេងសម្រាប់ម្តាយមានផ្ទៃពោះ

Image

ចែករំលែក


គន្លឹះការគេងសម្រាប់ម្តាយមានផ្ទៃពោះ

មួយក្នុងចំណោមបញ្ហាដែលម្តាយមានផ្ទៃពោះត្រូវប្រឈមមុខ គឺបញ្ហាការគេងលំបាកឬគេងមិនគ្រប់គ្រាន់ ដែលត្រីមាសដែលគេងលំបាកបំផុតគឺត្រីមាសទី 1 និង 3 ដូច្នេះ ដើម្បីសុខភាពរបស់ម្តាយនិងទារកក្នុងផ្ទៃពោះ នេះជាការណែនាំពីគ្រូពេទ្យ…ដែលនឹងជួយឲ្យម្តាយមានផ្ទៃពោះគេងស្រួលជាងមុន

មូលហេតុនៃការគេងលំបាក គេងមិនគ្រប់គ្រាន់ មានអ្វីខ្លះ?

  1. ត្រីមាសដំបូង ម្តាយនឹងចាប់ផ្តើមបន្ទោរប្រចាំជាញឹកញាប់ ព្រោះផ្ទៃពោះនៅជិតបំពង់ទឹកនោម ពេលណាផ្ទៃពោះពង្រីក វានឹងរុញបំពង់ទឹកនោម ធ្វើឲ្យទំហំបំពង់ទឹកនោមតូចចុះ ដូច្នេះធ្វើឲ្យម្តាយបន្ទោរប្រចាំជាញឹកញាប់។ ហើយពេលចូលត្រីមាសទី 3 ផ្ទៃពោះនឹងពង្រីកធំជាងមុន ដូច្នេះធ្វើឲ្យបន្ទោរប្រចាំជាញឹកញាប់ដែរ ម្តាយនឹងគេងលំបាក និងគេងតិចជាងមុន។
  2. ក្រៅពីបន្ទោរប្រចាំជាញឹកញាប់ ម្តាយក៏ប្រឈមមុខនឹងអារម្មណ៍មិនស្រួលផងដែរ ដែលភាគច្រើនកើតឡើងនៅត្រីមាសទី 3 ពេលមានផ្ទៃពោះធំជាងមុន អារម្មណ៍មិនស្រួល និងការឈឺចាប់នឹងធ្វើឲ្យគេងលំបាក។
  3. ពេលចូលចុងត្រីមាសទី 2 រហូតដល់ត្រីមាសទី 3 ពេលម្តាយបត់ខ្លួន ឬផ្លាស់ទីខ្លួន នឹងមានការរលាកសាច់ដុំដែលរំខានការគេង។
  4. ការព្រួយបារម្ភ និងអារម្មណ៍មិនស្រួល ព្រោះម្តាយខ្លះអាចមានការព្រួយបារម្ភអំពីការបង្កើតកូន ការរៀបចំសម្រាប់ការបង្កើតកូន ជាដើម។
  5. ការធុញទ្រាន់ ពីទំហំផ្ទៃពោះដែលធំឡើង ពេលម្តាយគេងដេក ដោយមិនដាក់ខ្នើយ ព្រោះផ្ទៃពោះធំធ្វើឲ្យសួតរុញឲ្យសន្លាក់ដង្ហើមឡើង ធ្វើឲ្យសួតមានទំហំតិចចុះ ដូច្នេះធ្វើឲ្យម្តាយធុញទ្រាន់ច្រើនជាងមុន។ ពេលដង្ហើមមិនពេញលេញ អាចជួយដោយដាក់ខ្នើយបន្ថែម នឹងធ្វើឲ្យគេងស្រួលជាងមុន។

ការណែនាំសម្រាប់ម្តាយមានផ្ទៃពោះ..ដែលនឹងជួយឲ្យគេងស្រួលជាងមុន

  1. មុនគេងមិនគួរផឹកទឹកច្រើនពេក គួរចូលបន្ទប់ទឹកឲ្យរួចរាល់ មិនផឹកតែ កាហ្វេ ទឹកកក ទឹកផឹកអាល់កុលគ្រប់ប្រភេទ។
  2. ពង្រីកសាច់ដុំមុនគេង រយៈពេលថ្ងៃមិនគួរដើរច្រើនពេក ដូចជា មិនលើកវត្ថុធ្ងន់ ឬតឹងសាច់ដុំ ពេលម្តាយគេងលិចខ្នង ប្រើខ្នើយតូចដាក់ក្រោមផ្ទៃពោះខាងឆ្វេងឬស្តាំ ដាក់ខ្នើយក្រោមជង្គង់ឬជើង នឹងជួយឲ្យគេងស្រួលជាងមុន។
  3. បរិភោគអាហារដែលមានដែកដូចជា ឈាមគោ ឈាមជ្រូក ក្រពះជ្រូក មាន់ ជ្រូក ស្លឹកសាឡាត់ ម្ទេសបាយ ម្ទេសប៉េងប៉ោះ គ្រាប់ក្រឡុក ឬអាហារដែលមានកាល់ស្យូមដូចជា ត្រីតូចៗដូចត្រីស្រូវ សាច់សត្វដូចជាជ្រូក មាន់ ត្រី បន្លែ និងផ្លែឈើពណ៌ចម្រុះ បន្លែប៊្រូកូឡី បន្លែកាណា បន្លែស្ពាញ ការ៉ុត គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិត្រកូលមួយចំនួនដូចជាផ្លែសណ្តែក សណ្តែកក្រហម ជាដើម។
  4. ធ្វើឲ្យចិត្តស្ងប់ស្ងាត់ អង្គុយធ្វើសមាធិមុនគេង ឲ្យចិត្តបានសម្រាកខ្លះ។
  5. បង្កើតបរិយាកាសក្នុងបន្ទប់គេង ឲ្យមានខ្យល់បរិសុទ្ធ និងសីតុណ្ហភាពសមរម្យ។
  6. ចូលរួមវគ្គបណ្តុះបណ្តាលសម្រាប់ការរៀបចំខ្លួន ការជាម្តាយដំបូង ការប្រព្រឹត្តខ្លួនពេលមានផ្ទៃពោះ និងបន្ទាប់ពីកំណើតកូន នឹងជួយឲ្យម្តាយកាត់បន្ថយការព្រួយបារម្ភផងដែរ សួរគ្រូពេទ្យដែលត្រូវបានដាក់ពិនិត្យពេលមានការព្រួយបារម្ភ ឬមានសំណួរដែលមិនស្រួលចិត្ត ដើម្បីអនុវត្តខ្លួនតាមរបៀបត្រឹមត្រូវ។

 

វេជ្ជបណ្ឌិត ធារិនី លំលឹក
វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រមាតា និងទារកក្នុងផ្ទៃពោះ
មជ្ឈមណ្ឌលសុខភាពស្ត្រី មន្ទីរពេទ្យភយ៉ាថៃ 2

Loading...

ចែករំលែក


Loading...

គន្លឹះការគេងសម្រាប់ម្តាយមានផ្ទៃពោះ