ប្រព័ន្ធការមើលឃើញរបស់មនុស្សមានភាពស្មុគស្មាញ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រសិនបើមានកំហុសបញ្ហាណាមួយរំខានដល់ការអភិវឌ្ឍន៍ប្រព័ន្ធការមើលឃើញ ជាពិសេសនៅអាយុចាប់ពីកំណើតរហូតដល់អាយុ ៩ ឆ្នាំ ប្រសិនបើមិនទទួលបានការជួសជុល ឬព្យាបាលយ៉ាងត្រឹមត្រូវ និងរហ័សរហួន នោះអាចប៉ះពាល់ដល់ការមើលឃើញរយៈពេលវែង ឬបណ្តាលឲ្យមានការពិការភាពផ្នែកការមើលឃើញនៅចុងក្រោយ។ កំហុសបញ្ហាផ្នែកភ្នែករបស់កុមារជារឿងសំខាន់ដែលឪពុកម្តាយត្រូវតែត្រួតពិនិត្យជាប្រចាំ ដែលមានវិធីសាកល្បងដំបូងដូចខាងក្រោមនេះ។
វិធីសាកល្បងការមើលឃើញសម្រាប់កុមារមុនអាយុរៀន
1.Lea Chart ឬ Lea symbols

ការសាកល្បងកម្រិតភ្នែកដោយប្រើរូបភាពរង្វង់ ចតុកោណ ផ្ទះ និងផ្លែប៉ោម
2.Allen chart

ការសាកល្បងកម្រិតភ្នែកដោយប្រើរូបភាពក្រាហ្វិកកាតូន ដូចជា នំខេក ទូរស័ព្ទ យន្តហោះ ផ្ទះ ឡាន ដើមឈើ សេះ ដៃ ខ្លា និងបក្សី។ ក្នុងការសាកល្បង រូបភាពនៃជួរនីមួយៗនឹងតូចចុះទៅៗ។ ដូច្នេះ ប្រសិនបើកុមារបានស្គាល់រូបភាពទាំងនេះមុនពេលសាកល្បង នោះវានឹងមានប្រសិទ្ធភាព និងទុកចិត្តបានច្រើនជាង។
3. HOTV chart

ការណែនាំ
1. រូបភាពទាំងអស់នេះប្រើសម្រាប់សាកល្បងការមើលឃើញមុនអាយុរៀន
2. គួរឲ្យកុមារស្គាល់រូបភាពទាំងនេះមុនថារូបភាពនីមួយៗជារូបភាពអ្វី ក្នុងករណីកុមារមិនចង់ឆ្លើយ អាចប្រើវិធីផ្គូរផ្គងរូបភាពដូចគ្នាដើម្បីជួយក្នុងការវាយតម្លៃបាន
3. សាកល្បងដោយការសួរឆ្លើយ ដែលទំហំរូបភាពនឹងតូចចុះទៅៗ
4. សម្រាប់កុមារដែលសហការល្អ នឹងសាកល្បងមើលភ្នែកមួយម្ខាងម្តង
5. ប្រសិនបើកុមារប្រើវ៉ែនតាធម្មតា គួរតែពាក់វ៉ែនតាពេលសាកល្បង
6. ការសាកល្បងនេះមិនមែនជាការវាស់ភ្នែកទេ គឺគ្រាន់តែជាការវាយតម្លៃការមើលឃើញដំបូងប៉ុណ្ណោះ
ទោះបីជាសាកល្បងដោយរបៀបណា ឬប្រសិនបើឪពុកម្តាយរកឃើញកំហុស ឬមានការសង្ស័យថាការមើលឃើញរបស់កូនអាចមិនធម្មតា សូមកុំអោយអស់សំណើចក្នុងការយកកូនទៅពិនិត្យជាមួយវេជ្ជបណ្ឌិតយ៉ាងលម្អិតបន្តទៀត ព្រោះការមើលឃើញ និងសុខភាពភ្នែកល្អនឹងជួយឲ្យកុមារមានការអភិវឌ្ឍន៍ល្អ និងកាត់បន្ថយហានិភ័យក្នុងការកើតមានបញ្ហាសុខភាពភ្នែកនៅអនាគតបាន។
