បច្ចុប្បន្ននេះ Smart Watch មិនមែនជាឧបករណ៍បង្ហាញម៉ោង ឬវាស់ជំហានដើរតែប៉ុណ្ណោះទេ ប៉ុន្តែបានអភិវឌ្ឍទៅជាឧបករណ៍ Health Tech Device ដែលអាចតាមដានសញ្ញាជីវៈ និងទិន្នន័យសុខភាពបេះដូងបានក្នុងពេលពិត (Real-time)
សម្រាប់អ្នកដែលមានហានិភ័យជំងឺបេះដូង ឬមនុស្សទូទៅដែលចង់ថែរក្សាសុខភាពជាមុន Smart Watch បានក្លាយជា “ជំនួយដំបូង” ដែលជួយឲ្យអ្នកស្គាល់រាងកាយរបស់ខ្លួនបានច្រើនជាងមុនរៀងរាល់ថ្ងៃ
Smart Watch វាស់អ្វីដែលទាក់ទងនឹង “បេះដូង” បានខ្លះ ?
1. អត្រាបេះដូង (Heart Rate)
-
- វាស់ចំនួនដងបេះដូងបេះក្នុងមួយនាទី (BPM)
- ចាប់សញ្ញាទាំងពេលសម្រាក និងពេលហាត់ប្រាណ
- អាចជូនដំណឹងពេលបេះដូងបេះលឿន/យឺតខុសប្រក្រតី
អត្ថប្រយោជន៍សុខភាព ជួយវាយតម្លៃសមត្ថភាពរាងកាយ និងអាចជាសញ្ញាចាប់ផ្តើមនៃអាការៈបេះដូងបេះមិនទៀងទាត់
2. រលកអគ្គិសនីបេះដូង (ECG / EKG)
Smart Watch មួយចំនួនអាចវាស់រលកអគ្គិសនីបេះដូងប្រភេទ 1 lead បាន ដើម្បីចាប់សញ្ញាបឋម ដូចជា អាការៈបេះដូងបេះមិនទៀងទាត់ (ដូចជា Atrial Fibrillation – AF) ជាមួយនឹងចលនាបេះដូងមិនស្មើគ្នា
3. កម្រិតអុកស៊ីសែនក្នុងឈាម (SpO₂)
វាស់កម្រិតអុកស៊ីសែនក្នុងឈាម បង្ហាញពីការប្រតិបត្តិការរួមរវាងប្រព័ន្ធបេះដូង និងសួត ប្រសិនបើតម្លៃទាបខុសប្រក្រតី អាចពាក់ព័ន្ធនឹងជំងឺបេះដូងមួយចំនួន ជំងឺសួត ឬស្ថានភាពឈប់ដកដង្ហើមពេលគេង
4. ការជូនដំណឹងពីភាពមិនប្រក្រតីនៃបេះដូង
Smart Watch អាចកំណត់ជូនដំណឹង ដូចជា បេះដូងបេះលឿនពេក (Tachycardia) បេះដូងបេះយឺតពេក (Bradycardia) ចលនាបេះដូងមិនស្មើគ្នា សមស្របសម្រាប់អ្នកដែលមានជំងឺបេះដូង មានប្រវត្តិបេះដូងបេះមិនទៀងទាត់ និងចង់តាមដានខ្លួនឯងជាបន្ត
5. ទិន្នន័យសុខភាពផ្នែកអាកប្បកិរិយា (Lifestyle Data)
Smart Watch ក៏ជួយវិភាគទិន្នន័យដែលមានឥទ្ធិពលលើបេះដូង ដូចជា គុណភាពការគេង កម្រិតសំពាធចិត្ត ការហាត់ប្រាណ ចំនួនជំហានក្នុងមួយថ្ងៃ ទិន្នន័យទាំងនេះជួយឲ្យវេជ្ជបណ្ឌិតឃើញរូបភាពសុខភាពបេះដូងបានច្បាស់លាស់ជាងមុន
Smart Watch ជួយ “ត្រួតពិនិត្យ” ប៉ុន្តែមិនមែន “វិនិច្ឆ័យ”
ទោះបីជា Smart Watch មានសមត្ថភាពខ្ពស់ក៏ដោយ ប៉ុន្តែមានកំណត់សំខាន់ៗ គួរយល់ថា វាជាឧបករណ៍តាមដាន និងជូនដំណឹងដំបូង មិនអាចជំនួសការត្រួតពិនិត្យដោយឧបករណ៍វេជ្ជសាស្ត្របានទេ ហើយអាចមានកំហុសក្នុងស្ថានភាពខ្លះៗ
សញ្ញាពី Smart Watch ប្រភេទណាដែលមិនគួរមើលរំលង ?
បើឃើញតម្លៃខុសប្រក្រតីរួមជាមួយអាការៈមិនប្រក្រតី គួរបន្ទាន់ទៅពេទ្យ ដូចជា
-
- បេះដូងបេះលឿនខុសប្រក្រតីពេលសម្រាក (>100 bpm)
- បេះដូងបេះយឺតខុសប្រក្រតី (<50 bpm)
- មានការជូនដំណឹង “irregular rhythm”
- មានវៀនក្បាល មុខងងឹត បេះដូងរញ្ជួយ ឬចង្រ្កានទ្រូង
អាការៈទាំងនេះអាចពាក់ព័ន្ធនឹង
-
- អាការៈបេះដូងបេះមិនទៀងទាត់
- ជំងឺសរសៃឈាមបេះដូង
- ភាពមិនប្រក្រតីនៃប្រព័ន្ធអគ្គិសនីបេះដូង
Smart Watch អាចជំនួសការត្រួតពិនិត្យបេះដូងនៅមន្ទីរពេទ្យបានទេ ?
ចម្លើយគឺ មិនអាចជំនួសបានទេ Smart Watch គឺជាឧបករណ៍ត្រួតពិនិត្យដំបូង ប៉ុន្តែការវិនិច្ឆ័យដែលត្រឹមត្រូវត្រូវការត្រួតពិនិត្យបន្ថែម ដូចជា
-
- ត្រួតពិនិត្យរលកអគ្គិសនីបេះដូង (ECG)
- Holter Monitor (តាមដាន 24–48 ម៉ោង)
- Exercise Stress Test
- Echocardiogram
នរណាខ្លះគួរប្រើ Smart Watch ដើម្បីថែរក្សាបេះដូង ?
-
- អ្នកដែលមានជំងឺបេះដូង ឬមានហានិភ័យ (ជំងឺទឹកនោមផ្អែម សំពាធឈាម ខ្លាញ់ខ្ពស់)
- មនុស្សចាស់
- មនុស្សធ្វើការខ្លាំង និងសម្រាកតិច
- មនុស្សហាត់ប្រាណជាប្រចាំ
- អ្នកដែលចង់ថែរក្សាសុខភាពជាមុន (Preventive Health)
ការថែរក្សាបេះដូង គួរធ្វើលើសពីការមើលទិន្នន័យតែប៉ុណ្ណោះ
ទោះបីជា Smart Watch ជួយឲ្យឃើញសញ្ញាផ្តើមនៃបេះដូងបានល្អ ក៏ដោយ ការថែរក្សាបេះដូងពិតប្រាកដ គួរតែជាការថែរក្សាដោយទូលំទូលាយ (Holistic Care) ដែលភ្ជាប់ទិន្នន័យ អាកប្បកិរិយា និងការត្រួតពិនិត្យជ្រៅផ្នែកវេជ្ជសាស្ត្រ ដូចជា
- ការត្រួតពិនិត្យសុខភាពបេះដូង (ECG, Echo, CT Calcium Score) ជួយស្វែងរកភាពមិនប្រក្រតីដែលអាច “មិនបង្ហាញអាការៈ” ដូចជា សរសៃឈាមបេះដូងតូចចាប់ផ្តើម ឬរចនាសម្ព័ន្ធបេះដូងមិនប្រក្រតី ដែល Smart Watch មិនអាចត្រួតពិនិត្យបាន
- ការត្រួតពិនិត្យអាហារ កាត់បន្ថយផ្អែម ប្រេង ប្រៃ បន្ថែមបន្លែ ផ្លែឈើ និងខ្លាញ់ល្អ ជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូងរយៈពេលវែង
- ការហាត់ប្រាណជាប្រចាំ យ៉ាងហោចណាស់ 150 នាទី/សប្តាហ៍ ជួយឲ្យបេះដូងរឹងមាំ គ្រប់គ្រងទម្ងន់ និងតុល្យភាពសំពាធឈាម
- ការគ្រប់គ្រងសំពាធចិត្ត សំពាធចិត្តបន្តបន្ទាប់មានឥទ្ធិពលលើអត្រាបេះដូង និងសំពាធឈាម ការសម្រាកគ្រប់គ្រាន់ ឬធ្វើសកម្មភាពសម្រាកសំខាន់ណាស់
FAQ សំណួរញឹកញាប់អំពី Smart Watch និងសុខភាពបេះដូង
Q : Smart Watch វាស់បេះដូងបានត្រឹមត្រូវទេ ?
A : មានភាពត្រឹមត្រូវនៅកម្រិតត្រួតពិនិត្យដំបូង ប៉ុន្តែមិនអាចប្រើវិនិច្ឆ័យជំងឺជំនួសឧបករណ៍វេជ្ជសាស្ត្រ
Q : ECG នៅក្នុង Smart Watch ខុសពីមន្ទីរពេទ្យយ៉ាងដូចម្តេច ?
A : Smart Watch ជា ECG ប្រភេទ single-lead ខណៈដែលមន្ទីរពេទ្យប្រើ multi-lead ដែលមានភាពលម្អិតជាង
Q : ប្រសិនបើ Smart Watch ជូនដំណឹង ត្រូវធ្វើដូចម្តេច ?
A : គួរតែតាមដានអាការៈរួម បើមានអាការៈមិនប្រក្រតី គួរទៅពេទ្យសម្រាប់ត្រួតពិនិត្យបន្ថែម
Q : នរណាគួរប្រើ Smart Watch ដើម្បីតាមដានបេះដូង ?
A : អ្នកហាត់ប្រាណ អ្នកមានជំងឺប្រចាំខ្លួន អ្នកចង់ថែរក្សាសុខភាពជាមុន
Smart Watch អាចជួយឲ្យអ្នក “ចាប់ផ្តើមសង្កេតភាពមិនប្រក្រតី” នៃបេះដូងបានរហ័សជាងមុន ប៉ុន្តែការថែរក្សាបេះដូងយ៉ាងមានទំនុកចិត្ត គួរទទួលបានការវាយតម្លៃពីវេជ្ជបណ្ឌិតជំនាញ រួមជាមួយឧបករណ៍វេជ្ជសាស្ត្រដែលមានភាពត្រឹមត្រូវ
-
- ត្រួតពិនិត្យបេះដូងជ្រៅ ដូចជា ECG, Echo, CT Calcium Score
- វាយតម្លៃហានិភ័យជំងឺបេះដូងជាមនុស្សឯកជន
- រៀបចំផែនការថែរក្សារយៈពេលវែង ដើម្បីការពារមុនកើតជំងឺ
បើ Smart Watch របស់អ្នកចាប់ផ្តើមមានសញ្ញាជូនដំណឹង ឬអ្នកមានអាការៈមិនប្រក្រតី ដូចជា បេះដូងរញ្ជួយ ងាយនឿយ ឈឺទ្រូង កុំអោយកន្លងផុត ការត្រួតពិនិត្យចាប់ពីថ្ងៃនេះ អាចជួយកាត់បន្ថយហានិភ័យនៅអនាគតបាន ព្រោះបេះដូង…មិនមែនគ្រាន់តែជារឿងលេខទេ ប៉ុន្តែជាគុណភាពជីវិតរយៈពេលវែង
