ជំងឺស្លាបបេះដូងរលាកមានរោគសញ្ញាយ៉ាងដូចម្តេច
បើយើងមានរោគសញ្ញាខ្លះដូចជា ការខ្លាចក្អក ខ្យល់ខ្វះ មិនអាចដេកបានស្រួល ខ្សោយកម្លាំង ឬដើរឡើងជាន់តែ 2 ជាន់តែប៉ុណ្ណោះក៏ធ្វើឲ្យខ្លួនឯងឈឺចាប់ជាងមនុស្សធម្មតា រោគសញ្ញាទាំងនេះគឺជាសញ្ញាផ្តើមនៃការបំផ្លាញបេះដូងផ្នែកបន្ទប់ឆ្វេងពីចំណុចដែលបំបែករវាងបន្ទប់លើនិងបន្ទប់ក្រោម ឬដែលយើងហៅថា “ស្លាបបេះដូងម៉ីត្រាល់” (Mitral valve) ដែលបើស្លាបបេះដូងម៉ីត្រាល់រលាក នឹងធ្វើឲ្យឈាមនៅក្នុងប្រព័ន្ធបេះដូងបន្ទប់ក្រោមឆ្វេងត្រឡប់ទៅបន្ទប់លើឆ្វេងវិញ ធ្វើឲ្យបេះដូងបន្ទប់លើឆ្វេងទទួលឈាមច្រើនជាងធម្មតា ហើយបណ្តាលឲ្យមានការកកស្ទះឈាមនៅក្នុងប្រព័ន្ធបេះដូង ដូច្នេះឈាមដែលមកពីសួតដែលបានបូមស្អាតរួចនឹងមិនអាចត្រឡប់ទៅបេះដូងបានពេញលេញ ហើយបណ្តាលឲ្យមានការកកស្ទះឈាមនៅសួតផងដែរ មានផលប៉ះពាល់ធ្វើឲ្យសំពាធនៅសួតកើនឡើង រហូតបណ្តាលឲ្យមានសភាពទឹកជំនន់សួត
មូលហេតុនៃស្លាបបេះដូងរលាក
- មូលហេតុរូបម៉ាទិក (Rheumatic cause)
- មូលហេតុរបស់ជំងឺលូប៊ុសអេរីធេម៉ាតូស (Lupus erythematosus cause)
- មូលហេតុបំផ្លាញដើម (Primary Degenerative cause)
- ជំងឺកាស៊ីណូអ៊ីត (Carcinoid)
- ជំងឺបេះដូងឈាមហូរចេញមិនគ្រប់គ្រាន់ / រងផលប៉ះពាល់ពីការបាត់បង់ឈាម (Ischaemic /Secondary from Infarction)
- ជំងឺបញ្ចូល / ការរឹតបន្តឹងនៃស្លាប (Infiltrative disease/Thickening of leaflet)
- ជំងឺឆ្លងរាលដាលក្នុងស្លាបបេះដូង / បញ្ហាបំផ្លាញ (Endocarditis / Destructive lesions)
- ជំងឺកំណើត / ស្លាបបេះដូងមានរន្ធចំហ (Congenital / Cleft leaflet transposed valve)
ការព្យាបាលដោយមិនចាំបាច់កាត់បេះដូង
ការព្យាបាលជំងឺស្លាបបេះដូងរលាកក្នុងរបៀបបុរាណ គឺត្រូវតែធ្វើការកាត់បេះដូងដើម្បីជួសជុលស្លាប និងប្តូរស្លាបបេះដូងទាំងមូល។ ការកាត់ប្តូរស្លាបទាំងមូលនេះ សម្រាប់មនុស្សដែលមានអាយុចាប់ពី ៧៥ ឆ្នាំឡើងទៅ មានហានិភ័យខ្ពស់ជាងមនុស្សធម្មតា ជាពិសេសសម្រាប់អ្នកជំងឺដែលមានជំងឺរួមដូចជា ជំងឺសួត ជំងឺក្រពះ ជំងឺបេះដូង នឹងបង្កើនហានិភ័យក្នុងការកាត់បេះដូងប្តូរស្លាប ឬជួសជុលស្លាបដោយការចាក់ដេរឬដាក់ខ្សែរង្វង់ក្រោមស្លាបបេះដូងដើម្បីបង្កើនភាពរឹងមាំ ប៉ុន្តែវាមិនអាចបន្ថយអត្រាការបង្ករបញ្ហាបន្ទាប់ពីការវះកាត់បានទេ ទោះជាយ៉ាងណាក៏ដោយ អ្នកជំងឺមិនចង់ធ្វើការវះកាត់កាត់បេះដូងឡើយ
ប៉ុន្តែបច្ចុប្បន្នមានឧបករណ៍ថ្មីមួយសម្រាប់ការព្យាបាលដែលហៅថា “ក្លិប” (MitraClip) ជាវិធីសាស្រ្តព្យាបាលស្លាបបេះដូងរលាកដោយការចាក់ក្លិបតាមសរសៃឈាមនៅជើង ដើម្បីចូលទៅក្នុងបេះដូងបន្ទប់ឆ្វេង តាមរយៈបេះដូងបន្ទប់ស្តាំ ដើម្បីក្លិបស្លាបបេះដូងបន្ទប់ឆ្វេង ជាឧបករណ៍ចាប់ផ្តុំតំបន់ដែលមានរន្ធរលាកច្រើនឲ្យចាប់ជាប់គ្នា ធ្វើឲ្យស្លាបអាចបិទបានជិតជាងមុន វិធីនេះកាត់បន្ថយហានិភ័យពីការវះកាត់បេះដូងបានល្អ កាត់បន្ថយបញ្ហាបន្ទាប់ពីការវះកាត់សម្រាប់អ្នកជំងឺវ័យចាស់បានល្អ និងអ្នកជំងឺនឹងស្ដារឡើងវិញបានលឿន ដោយយើងប្រើពេលសម្រាកនៅមន្ទីរពេទ្យត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ
ការធ្វើវិនិច្ឆ័យជំងឺលម្អិតមុនព្យាបាល
ការព្យាបាលដោយបច្ចេកវិទ្យា Mitral Clip (ជាក្លិបមានស្រទាប់ Polyester និងមានដៃពីរចំហៀង) ត្រូវបានទទួលស្គាល់ពីអង្គការអាហារនិងថ្នាំអាមេរិក (US FDA approved in 2013) សម្រាប់អ្នកជំងឺដែលមានការបំផ្លាញស្លាបបេះដូងម៉ីត្រាល់យ៉ាងធ្ងន់ (Severe Degenerative Mitral regurgitation; Chronic Primary Mitral Regurgitation) អ្នកជំងឺត្រូវបានពិនិត្យរាងកាយយ៉ាងលម្អិតដោយវិធីសាស្រ្តពិនិត្យសំឡេងបេះដូង (Echocardiography) និងដាក់កាមេរ៉ាស្កេនបេះដូងតាមផ្លូវអាហារប្រហែល (Tran esophageal Echocardiogram) ដើម្បីវាយតម្លៃមុននិងបន្ទាប់ពីការព្យាបាល ដោយវេជ្ជបណ្ឌិតជំនាញបេះដូង និងវេជ្ជបណ្ឌិតវះកាត់បេះដូង ដើម្បីធ្វើការព្យាបាលបានយ៉ាងមានសុវត្ថិភាព ត្រឹមត្រូវ និងមានប្រយោជន៍ខ្ពស់បំផុតចំពោះអ្នកជំងឺ
