ពីស្ថានការណ៍ការរីករាលដាលនៃជំងឺ COVID -19 នៅពេលនេះ បានធ្វើឱ្យការប្រើម៉ាស់គ្រប់គ្នាមានសារៈសំខាន់ខ្លាំងសម្រាប់មនុស្សគ្រប់រូប។ ប៉ុន្តែការពាក់ម៉ាស់អាចបណ្តាលឱ្យមានមុនជ្រុះបាន ដោយសារតែការពាក់ម៉ាស់ធ្វើឱ្យខ្យល់មិនអាចផ្លាស់ប្តូរបានយ៉ាងស្រួល ហើយបណ្តាលឱ្យមានការបិទខ្ទប់ពីញើស គ្រឿងសម្អាង ឬសំណើមពីដង្ហើមរបស់យើង។ ថ្ងៃនេះយើងមានវិធីជៀសវាងហានិភ័យនៃការកើតមុនជ្រុះនៅក្នុងស្ថានការណ៍បច្ចុប្បន្នមាផ្តល់ជូន។
- ប្រើថ្នាំ ឬផលិតផលថែរក្សាស្បែក និងគ្រឿងសម្អាងដែលមិនបណ្តាលឱ្យមានមុនជ្រុះ (non-comedogenic) ឬជ្រើសរើសផលិតផលដែលមិនមានសារធាតុប្រេង (oil-free)
- ជៀសវាងការតុបតែងមុខនៅផ្នែកខាងក្រោមនៃមុខ ដើម្បីការពារការបិទខ្ទប់នៃគ្រឿងសម្អាងនៅតំបន់ដែលពាក់ម៉ាស់
- ស្វែងរកឱកាសដោះម៉ាស់ពេលខ្លះនៅពេលមិននៅជិតអ្នកដទៃ ដើម្បីឱ្យខ្យល់អាចផ្លាស់ប្តូរបានខ្លះ
- ជៀសវាងការចាប់មុខ ប្រសិនបើចាំបាច់គួរលាងដៃជាមួយសាប៊ូ ឬជែលអាល់កុលមុនរាល់ដង
- ប្រសិនបើអាចធ្វើបាន គួរប្ដូរម៉ាស់រៀងរាល់ថ្ងៃ
- ជៀសវាងកន្លែងដែលមានមនុស្សច្រើន ឬអាកាសក្តៅខ្លាំង
- សម្អាតមុខជាមួយផលិតផលសម្អាតមុខយ៉ាងហោចណាស់ 2 ដង ដើម្បីធានាថាសារធាតុបំពុលលើមុខត្រូវបានលាងចេញយ៉ាងស្អាត ជាពិសេសបើមានការតុបតែងមុខ
- អ្នកដែលមានមុនជ្រុះជាញឹកញាប់គួរប្រើថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិត ដើម្បីដោះស្រាយបញ្ហាបានយ៉ាងត្រឹមត្រូវ
- សំពាធអាចបង្កើតមុនជ្រុះបាន ដូច្នេះគួរជៀសវាងសំពាធ និងទទួលព័ត៌មានយ៉ាងសមរម្យ
- ប្រសិនបើមិនប្រាកដថាជាមុនជ្រុះឬរោគសញ្ញាអាលែរជី (allergic contact dermatitis) គួរពិគ្រោះវេជ្ជបណ្ឌិត ព្រោះវាអាចជារលាកស្បែកពីការប៉ះពាល់ម៉ាស់ ដែលភាគច្រើនបង្ហាញជារលាកក្រហម ឈឺចាប់ ឬមានបាញ់បាក់តូចៗដូចមុនជ្រុះ ប៉ុន្តាវិធីព្យាបាលខុសពីការព្យាបាលមុនជ្រុះ
វេជ្ជបណ្ឌិត ប្រាថ្នា ឈុនហ្គាម
វេជ្ជបណ្ឌិតមជ្ឈមណ្ឌលស្បែក និងសោភ័ណភាព
មន្ទីរពេទ្យ ភយ៉ាថៃ 3
