មានថ្មកាល់ស្យូមកុំទុកឲ្យនៅតែដដែល គួរឲ្យទទួលបានការថែទាំពីគ្រូពេទ្យធ្មេញ

Image

ចែករំលែក


មានថ្មកាល់ស្យូមកុំទុកឲ្យនៅតែដដែល គួរឲ្យទទួលបានការថែទាំពីគ្រូពេទ្យធ្មេញ

ពួកយើងទាំងអស់មានថ្មឆ្អឹងធ្មេញ (Dental Calculus) ត្រូវបានភ្ជាប់យ៉ាងរឹងមាំនៅជុំវិញគែមធ្មេញ ប៉ុន្តែចំនួនច្រើនឬតិចអាស្រ័យលើការថែទាំធ្មេញថាតើធ្វើបានល្អប៉ុណ្ណា

 

សំណល់ថ្មឆ្អឹងធ្មេញគឺជាការលាយបញ្ចូលរវាងបាក់តេរីជាមួយប្រូតេអ៊ីន និងសំណល់អាហារផ្សេងៗ ពេលវាសរុបបានយូរពេកវានឹងក្លាយជាសំណល់ជាប់ជាប់ហៅថា ប្លាក់ (Plaque) ហើយពេលប្លាក់សរុបរួមជាមួយរ៉ែ និងទឹកមាត់វានឹងរឹងឡើងរហូតដូចថ្មភ្ជាប់នៅក្នុងចន្លោះធ្មេញ និងគែមធ្មេញ ដែលមានបាក់តេរីរស់នៅ

 

បាក់តេរីដែលរស់នៅលើថ្មឆ្អឹងធ្មេញនឹងបញ្ចេញសារធាតុអាស៊ីតដែលបង្ករបញ្ហាទៅលើផ្ទៃធ្មេញ ធ្វើឲ្យធ្មេញរលាក និងតំបន់ស្នាមធ្មេញនឹងមានការរលាក អាស៊ីតដែលបញ្ចេញនឹងបន្តបំផ្លាញឆ្អឹងដែលគាំទ្រដើមធ្មេញឲ្យរលាយធ្លាក់ចុះ ធ្វើឲ្យធ្មេញខ្វះមូលដ្ឋានរឹងមាំ ចុងក្រោយត្រូវបាត់បង់ធ្មេញ

 

បញ្ហាដែលកើតឡើងពីសំណល់ថ្មឆ្អឹងធ្មេញមានជាច្រើនដូចជា ធ្វើឲ្យឈាមហូរងាយពេលដុសធ្មេញ ធ្មេញលឿង មានក្លិនមាត់ ស្នាមធ្មេញចុះ ជំងឺព័រព័ន្ធដូច្នេះយើងត្រូវការឲ្យគ្រូពេទ្យធ្មេញកោសថ្មឆ្អឹងធ្មេញចេញយ៉ាងហោចណាស់មួយឆ្នាំម្តង ឬរៀងរាល់៦ខែ អាស្រ័យលើមនុស្សនីមួយៗ

តើត្រូវរៀបចំខ្លួនយ៉ាងដូចម្តេចមុនពេលទៅកោសថ្មឆ្អឹងធ្មេញ

មុនពេលទទួលការកោសថ្មឆ្អឹងធ្មេញ ត្រូវគិតពីភាពស្អាត និងសុខភាពក្នុងមាត់ រួមទាំងសុខភាពផ្នែកផ្សេងៗដូចខាងក្រោម

  1. ទទួលការត្រួតពិនិត្យសុខភាពមាត់ និងធ្មេញដោយគ្រូពេទ្យធ្មេញ ប្រសិនបើមានបញ្ហាផ្សេងៗនៅក្នុងមាត់ ឬធ្មេញ គ្រូពេទ្យអាចណែនាំឲ្យព្យាបាលឲ្យជាសះស្បើយមុនពេលកោសថ្មឆ្អឹងធ្មេញ
  2. ដុសធ្មេញយ៉ាងស្រាល មិនប្រើកម្លាំងខ្លាំង ហើយបោកមាត់ មុនពេលទៅជួបគ្រូពេទ្យធ្មេញ
  3. ប្រសិនបើមានជំងឺប្រចាំកាយដូចជាជំងឺសំពាធឈាមខ្ពស់ ឬកំពុងញ៉ាំថ្នាំលាយឈាម ត្រូវជូនដំណឹងទៅបុគ្គលិក និងគ្រូពេទ្យធ្មេញដើម្បីវាយតម្លៃសុខភាពមុនថាតើអាចកោសថ្មឆ្អឹងធ្មេញបានឬទេ

ថែទាំ និងសម្អាតធ្មេញយ៉ាងដូចម្តេចឲ្យឆ្ងាយពីថ្មឆ្អឹងធ្មេញ

  • ដុសធ្មេញឲ្យស្អាតដោយវិធីត្រឹមត្រូវ យ៉ាងហោចណាស់ថ្ងៃពីរដង ឬបន្ថែមការដុសធ្មេញបន្ទាប់ពីបរិភោគអាហារ ហើយបោកមាត់បន្ទាប់ពីផឹកភេសជ្ជៈ
  • ប្រើម្សៅដុសធ្មេញដែលមានសារធាតុផ្លូអូរីន
  • គួរប្រើខ្សែដុសធ្មេញយ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃ ព្រោះការដុសធ្មេញតែប៉ុណ្ណោះមិនអាចសម្អាតចន្លោះធ្មេញបានល្អគ្រប់គ្រាន់
  • ជៀសវាងការជក់បារី
  • បន្ទាប់ពីបរិភោគអាហារឬបង្អែមដែលមានម្សៅ ភេសជ្ជៈដែលមានស្ករ ប្រសិនបើមិនអាចដុសធ្មេញបាន គួរបោកមាត់ឲ្យស្អាត ដើម្បីកាត់បន្ថយការសរុបបាក់តេរី និងមេរោគដែលកើតមានពីសារធាតុអាហារប្រភេទម្សៅ និងស្ករ ដែលជាមូលហេតុសំខាន់នៃការកើតមានសំណល់ថ្មឆ្អឹងធ្មេញ

ចែករំលែក


Loading...

មានថ្មកាល់ស្យូមកុំទុកឲ្យនៅតែដដែល គួរឲ្យទទួលបានការថែទាំពីគ្រូពេទ្យធ្មេញ