គេងហួសកុំអោយវាបន្តយូរ គួរមកពេទ្យដើម្បីពិនិត្យនិងព្យាបាលយ៉ាងត្រឹមត្រូវ
បញ្ហាគេងហួសអាចមានទាំងប្រភេទដែលមាននិងគ្មានអាការៈឈប់ដកដង្ហើមពេលគេងរួមទាំងអស់ ប៉ុន្តែបើសិនជាអាការៈគេងហួសរបស់អ្នកជាប្រភេទណា ក៏ដូចជាអ្នកដឹងទេថា…គ្រាន់តែគេងហើយមានសំឡេងហួសរហូតដល់អ្នកគេងជាប់ខាងក្បែរបានសង្កេត នោះគឺជាសញ្ញាថាគួរតែទៅពេទ្យ ដើម្បីទទួលការពិនិត្យនិងព្យាបាលឲ្យត្រូវនឹងមូលហេតុរួចហើយ
បញ្ហាគេងហួសចែកចេញជាពីរប្រភេទ
- គេងហួសដែលឃើញជាញឹកញាប់នៅមនុស្សទូទៅ ដែលមានតែអាការៈគេងហួសប៉ុណ្ណោះ ប៉ុន្តែមិនមានអាការៈឈប់ដកដង្ហើមពេលគេងរួមទេ ដែលករណីនេះភាគច្រើនបង្កឲ្យមានការរំខានដល់អ្នកដែលគេងជាមួយ
- គេងហួសដែលមានអាការៈឈប់ដកដង្ហើមពេលគេងរួមទាំងអស់ ដែលនៅពេលឈប់ដកដង្ហើម នឹងប៉ះពាល់ឲ្យកោសិកាទាំងមូលរាងកាយទទួលអុកស៊ីសែនមិនគ្រប់គ្រាន់ ប្រសិនបើអោយវាបន្តយូរអាចប៉ះពាល់ដល់ជំងឺទឹកនោមផ្អែម ជំងឺបេះដូងនិងសរសៃឈាម ជំងឺចងចាំខ្សោយឬអាល់សៃមើ
អាការៈគេងហួសបណ្តាលមកពីអ្វីខ្លះ
ពេលយើងគេងជ្រៅ រចនាសម្ព័ន្ធសាច់ដុំផ្សេងៗនៅក្នុងមាត់នឹងសម្រាកនិងធ្លាក់ចុះបិទផ្លូវដង្ហើម ដែលបានឃើញថា ៨០% នៃសំឡេងហួសកើតចេញពីការរញ្ជួយរបស់ពពុះទន់ ដែលឃើញនៅបុរស ១៥% និងស្ត្រី ៦.៣% ដូច្នេះ ក្នុងការពិនិត្យស្វែងរកមូលហេតុនៃសំឡេងហួស គួរតែពិនិត្យវិនិច្ឆ័យនៅចំណុចជាច្រើនរួមគ្នា
វិធីសាស្រ្តព្យាបាលបញ្ហាអាការៈគេងហួស
- ព្យាបាលដោយវិធីមិនកាត់ដេរ រួមមាន ការកាត់បន្ថយទម្ងន់ និងហាត់ប្រាណ ជៀសវាងថ្នាំ ឬភេសជ្ជៈដែលមានឥទ្ធិពលបិទប្រសាទកណ្តាល ការផ្លាស់ប្តូរទីតាំងគេង ឬអាចបន្ថែមការប្រើឧបករណ៍ជួយដកដង្ហើម បញ្ចេញខ្យល់តាមផ្លូវកកិតដើម្បីធ្វើឲ្យខ្យល់ឆ្លងផ្លូវដង្ហើមដែលតូចជាងធម្មតាបានច្រើនឡើងពេលគេង (Continuous Positive Airway Pressure: CPAP)
- ព្យាបាលដោយវិធីកាត់ដេរ ដែលនឹងអាស្រ័យលើមូលហេតុនៃសំឡេងហួសថាជាកន្លែងណា ដូចជា
- ករណីមានការបិទផ្លូវដង្ហើមនៅក្នុងផ្លូវកកិត ដូចជា តុងស៊ីលធំ អាចកាត់តុងស៊ីលចេញដោយវិធីបុរាណ ឬប្រើវិធីកាត់ដេរជាមួយឡាស៊ែរ និងដេរជួសជុលកោសិកាតុងស៊ីល ដែលហៅថា LASER Tonsilloplasty
- ករណីបណ្តាលមកពីពពុះទន់ធ្លាក់និងភ្លៅវែង ក៏អាចព្យាបាលបានដោយ
- ការប្រើកាំបិតកាត់ដេរនិងដេរតុបតែងពពុះទន់ ដែលហៅថា UPPP (Uvulopalatopharyngoplasty)
- ការប្រើឡាស៊ែរ ជួយក្នុងការកាត់ដេរ (LASER Anterior Palatoplasty) រួមជាមួយការដេរតុបតែងពពុះទន់និងភ្លៅ ដែលហៅថា Anterior Palatoplasty and Uvulopalatoplasty ដែលមានអត្ថប្រយោជន៍គឺ ប្រើពេលវេលាកាត់ដេរតិច ខ្សែឈាមបាត់តិច អ្នកជម្ងឺឈឺតិចបន្ទាប់ពីកាត់ដេរ និងមានពេលវេលាសម្រាកជាសះស្បើយរហ័ស
បច្ចេកទេសថ្មី… ព្យាបាលគេងហួសដោយការចាក់ខ្សែស្ព្រីង
ដើមមានការព្យាបាលគេងហួសដោយបញ្ចូលដុំប៊ីល្លា (Pillar) ចូលក្នុងពពុះទន់ដើម្បីកាត់បន្ថយការរញ្ជួយដែលជាមូលហេតុនៃសំឡេងហួស ដែលបានឃើញបញ្ហាខ្លះៗបន្ទាប់ពីព្យាបាល ដូច្នេះបានអភិវឌ្ឍន៍បម្លែងពីដុំប៊ីល្លាត្រង់ទៅជាខ្សែស្ព្រីងជំនួស ដោយបន្ទាប់ពីចាក់ខ្សែស្ព្រីង…កូឡាជែននឹងបង្កើតជុំវិញខ្សែស្ព្រីង ធ្វើឲ្យពពុះទន់មានភាពតឹងនិងលើកឡើង កាន់តែរឹងមាំ ជួយកាត់បន្ថយបញ្ហាពពុះធ្លាក់និងកាត់បន្ថយសំឡេងហួសបាន
អត្ថប្រយោជន៍នៃការចាក់ខ្សែស្ព្រីងមិនត្រឹមតែជួយកាត់បន្ថយបញ្ហាគេងហួសប៉ុណ្ណោះ ប៉ុន្តែក្នុងអ្នកជម្ងឺដែលមានគេងហួសរួមជាមួយអាការៈឈប់ដកដង្ហើមពេលគេង ការចាក់ខ្សែស្ព្រីងនៅពពុះទន់ក៏អាចជួយព្យាបាលអាការៈឈប់ដកដង្ហើមពេលគេងនៅកម្រិតស្រាលដល់មធ្យមបាន រួមទាំងប្រសិនបើអ្នកជម្ងឺមានតម្រូវការប្រើឧបករណ៍បញ្ចេញខ្យល់សំពាធវិជ្ជមាន (CPAP) ការចាក់ខ្សែស្ព្រីងនៅពពុះទន់នឹងជួយបង្កើនប្រសិទ្ធភាពនៃការព្យាបាលដោយឧបករណ៍ CPAP នោះបានច្រើនជាងមុន
