Turn shy kids into confident speakers.

Image

ចែករំលែក


Turn shy kids into confident speakers.

រោគសញ្ញារបស់កុមារដែលខ្លាចសង្គម ឬហៅថា Shyness Problem in Children គឺជារឿងធម្មតាសម្រាប់កុមារមួយចំនួន។ភាគច្រើននឹងចាប់ផ្តើមឃើញច្បាស់ជាងមុននៅអាយុ ៤ – ៥ ឆ្នាំ ហើយបើនៅតែខ្លាចសង្គមប៉ុន្តែមិនលើស ១០ ឆ្នាំ គឺជារឿងធម្មតា ហើយឪពុកម្តាយអាចជួយបង្កើតទំនុកចិត្តឲ្យកូនតូចបាន ដោយមានគន្លឹះជាច្រើនដូចខាងក្រោមនេះ។

 

  • អោយជ្រើសរើសសម្លៀកបំពាក់ដោយខ្លួនឯង ក៏ធ្វើឲ្យកូនមានទំនុកចិត្តបាន មួយក្នុងចំណោមរឿងងាយៗក្នុងជីវិតប្រចាំថ្ងៃ ដែលជួយបង្កើតទំនុកចិត្តឲ្យកូនកាន់តែច្រើន។សាកល្បងអោយគេជ្រើសរើសសម្លៀកបំពាក់ដែលគេចង់ពាក់ដោយខ្លួនឯងមើល។អាចចាប់ផ្តើមពីថ្ងៃដែលមានឱកាសពិសេស ដូចជា ថ្ងៃនេះម្ដាយនឹងនាំទៅលេងសួនសត្វ កូនសាកល្បងជ្រើសឈុតដែលចង់ពាក់មើល។ការចាប់ផ្តើមពីរឿងងាយៗបែបនេះជួយឲ្យគេហាត់សម្រេចចិត្តរឿងផ្សេងៗនៅអនាគតបាន។
  • កុំស្ថិតនៅតែជាមួយឪពុកម្តាយ ត្រូវនាំកូនចេញទៅជួបមនុស្សថ្មីៗខ្លះ បើទោះបីឪពុកម្តាយនិយាយថាមិនមានពេលទំនេរច្រើនក្នុងការនាំកូនទៅលេងឬជួបនរណាទេ ក៏ពេលនៅក្នុងផ្ទះមានមិត្តភក្តិ ឬសាច់ញាតិមកលេង គួរអោយកុមារមកអង្គុយនិយាយជាមួយ។សាកល្បងអោយគេជួបមនុស្សដែលគេមិនស្គាល់ មើលអាកប្បកិរិយាថាគេខ្លាចសង្គមប៉ុណ្ណា។ដំបូងគេអាចនឹងមិនចង់ចេញទៅជួប ប៉ុន្តែបើជួបញឹកញាប់ កូននឹងស្គាល់និងស្រួលចិត្តទៅដោយខ្លួនឯង។ឪពុកម្តាយអាចមានរឿងរ៉ាវអំពីមនុស្សនោះប្រាប់គេខ្លះ ដូចជា “បងគេរៀនភាសាអង់គ្លេសបានល្អណាស់ កូនមានការងារផ្ទះចង់ឲ្យបងគេជួយទេ?” ឬពេលចេញក្រៅផ្ទះជួបមនុស្សផ្សេងៗ ការហាត់ឲ្យគេសួរសុខទុក្ខជាការចាប់ផ្តើមល្អមួយ។ មិនមែនតែជៀសវាងនៅពីក្រោយម្ដាយ ឆ្ងាយភ្នែក មិនព្រមសួរសុខទុក្ខនរណាទេ ព្រោះវានឹងធ្វើឲ្យគេខ្លាចសង្គមកាន់តែច្រើន។
  • និយាយជាមួយកូនជាញឹកញាប់ថាគេចង់ធ្វើអ្វី ហើយនាំកូនទៅធ្វើអ្វីនោះធ្វើឲ្យកូនមានអារម្មណ៍មានសេរីភាពច្រើនជាងមុន។ខ្លះពេលដែលកូនខ្លាចសង្គម ព្រោះគេមានអារម្មណ៍ថាមិនបានធ្វើអ្វីដែលគេចង់ធ្វើ។ការអោយគេមានសេរីភាពធ្វើអ្វីដែលចង់ធ្វើ នឹងជួយឲ្យគេចាប់ផ្តើមមានទំនុកចិត្តក្នុងការបង្ហាញខ្លួនកាន់តែច្រើន។
  • អញ្ជើញកូនធ្វើសកម្មភាពជាមួយឪពុកម្តាយ ឬមនុស្សដែលស្គាល់ ជួយឲ្យកុមារសម្រាកចិត្ត កុមារអាចមានអារម្មណ៍តានតឹងពេលត្រូវធ្វើអ្វីថ្មីៗ ប៉ុន្តែបើកូនបានធ្វើជាមួយមនុស្សដែលស្គាល់ ដូចជា ឪពុកម្តាយ ឬសាច់ញាតិដែលគេស្គាល់មុខល្អ នាំទៅហាត់ប្រាណនៅសួនសាធារណៈ អញ្ជើញកូនច្រៀង និងរាំតាមបទចម្រៀងដែលកូនចូលចិត្ត កុមារនឹងមានទំនុកចិត្តធ្វើសកម្មភាពនោះកាន់តែច្រើន។ធ្វើឲ្យកូនមានអារម្មណ៍ថាអ្វីដែលគេធ្វើគឺល្អហើយ ពេលត្រូវធ្វើសកម្មភាពជាមួយមនុស្សផ្សេង កូននឹងរៀននិងមានទំនុកចិត្តកាន់តែច្រើន។
  • បង្រៀនឲ្យកូនណែនាំខ្លួនឯងជាមួយមនុស្សផ្សេង ពេលត្រូវជួបមនុស្សមិនស្គាល់ កុមារច្រើននាក់ខ្លាចសង្គម ព្រោះគេមិនដឹងថាត្រូវនិយាយអ្វីពេលជួបមនុស្សថ្មីដែលមិនស្គាល់។ម្ដាយអាចបង្រៀនកូនយ៉ាងងាយៗថា ពេលជួបបងប្អូនផ្សេងៗ ប្រសិនបើគេសួរថា “ខ្ញុំឈ្មោះអ្វី? រៀននៅណា?” ហាត់ឲ្យកូនឆ្លើយតបជាមួយមនុស្សផ្សេង ដូចជា ពេលខ្ញុំឆ្លើយថាខ្ញុំឈ្មោះ…. ខ្ញុំអាចសួរបងថា “បងឈ្មោះអ្វី?” ពេលកូនឆ្លើយតបជាមួយមនុស្សផ្សេងបាន នឹងជួយឲ្យគេមិនតានតឹងពេលត្រូវជួបមនុស្សមិនស្គាល់ថ្មីៗ។
  • ចែកចាយការងារផ្ទះឲ្យកូនទទួលខុសត្រូវខ្លះ អាចជាការងារងាយៗ ដូចជា បោះសំរាម ជួយម្ដាយដាក់ចាន លើសពីម្ដាយនឹងសរសើរនិងលើកទឹកចិត្ត ពេលមាននរណាមកផ្ទះ ឬទៅផ្ទះអ្នកផ្សេង ហើយម្ដាយអោយកូនធ្វើដូចគ្នា នរណាផ្សេងៗនឹងសរសើរ ធ្វើឲ្យកូនមានមោទនភាពលើខ្លួនឯង។
  • នាំកូនទៅជួបកុមារផ្សេងៗខ្លះកុមារមួយចំនួនអាចមានអារម្មណ៍ខ្លាចសង្គម ព្រោះមិនដឹងត្រូវធ្វើអ្វីពេលជួបមនុស្សមនុស្សពេញវ័យ ប៉ុន្តែបើនាំទៅលេងជាមួយកុមារដែលមានអាយុដូចគ្នា ពេលកូនឃើញកុមារផ្សេងធ្វើអ្វីៗ កូននឹងរៀននិងមានទំនុកចិត្តធ្វើអ្វីដូចកុមារផ្សេងផងដែរ។

ចែករំលែក


Loading...

Turn shy kids into confident speakers.