គ្រោះថ្នាក់នៃការជក់បារី មិនត្រឹមតែមានផលប៉ះពាល់ដល់ការកើតជម្ងឺជាច្រើនទេ ក៏ប៉ុន្តែថែមទាំងធ្វើឲ្យសមត្ថភាពផ្លូវភេទធ្លាក់ចុះផងដែរ ទោះបីជាមនុស្សជាច្រើនដឹងថាការជក់បារីមិនល្អសម្រាប់សុខភាពក៏ដោយ ប៉ុន្តែមនុស្សខ្លះអាចមិនទាន់ដឹងថាបារីមានផលប៉ះពាល់ផ្ទាល់ទៅលើសមត្ថភាពផ្លូវភេទយ៉ាងដូចម្តេច។
បារីមានផលប៉ះពាល់ដល់ការពង្រីក
មានការស្រាវជ្រាវបញ្ជាក់ពីផលប៉ះពាល់នៃការជក់បារីលើស្ថានភាពការពង្រីករបស់អង្គភាពភេទ។ នៅក្នុងបុរសបានរកឃើញថាការជក់បារីជាឧបសគ្គសំខាន់ដែលធ្វើឲ្យអង្គភាពភេទខ្លី និងតូចចុះជាងធម្មតា ឬអាការៈដែលហៅថា “អង្គភាពភេទតូចចុះ” ដោយខ្យល់បារីចូលទៅបំផ្លាញសរសៃឈាម និងកោសិកាអង្គភាពភេទឲ្យមានភាពបត់បែនតិចជាងមុន ហើយក្នុងការសិក្សាប្រៀបធៀបស្ថានភាពការពង្រីករបស់អង្គភាពភេទបុរសរវាងអ្នកជក់បារី និងអ្នកមិនជក់បារី បានរកឃើញថាស្ថានភាពការពង្រីករបស់អង្គភាពភេទនៅអ្នកជក់បារី តិចជាងក្រុមមនុស្សដែលមិនជក់។ ស្ថានភាពដែលកើតឡើងមិនត្រូវបានហៅថាអង្គភាពភេទតូចចុះទេ ប៉ុន្តែអាចពន្យល់បានថា អាការត្រូវបានរំភើបរបស់អង្គភាពភេទតិចជាងមុន ពីដែលធ្លាប់វែងក៏តូចចុះ ដែលប៉ះពាល់ដល់សុភមង្គលផ្លូវភេទ ទាំងបុរស និងស្ត្រីមិនតិចឡើយ។
សារធាតុនីកូទីនក្នុងបារីជាមួយសមត្ថភាពផ្លូវភេទ
សារធាតុនីកូទីន នឹងចូលទៅបង្កើតការស្ដើងសរសៃឈាម ធ្វើឲ្យកម្រិតហូមូនក្នុងឈាមធ្លាក់ចុះ ជាពិសេសហូមូនតេស្តូស្ទេរ៉ូន ដែលជាហូមូនដែលមានតួនាទីគ្រប់គ្រងលក្ខណៈផ្លូវភេទរបស់បុរស ប៉ះពាល់ឲ្យអង្កេតមានចំនួនតិចជាងធម្មតា មានរាងមិនល្អ សកម្មភាពមិនល្អ ស្បែកអង្កេតមានអាយុកាលខ្លីជាងមុន ហើយនីកូទីនក៏ធ្វើឲ្យមានការប្រមូលផ្តុំអាស៊ីតខ្លាញ់ក្នុងឈាមបន្ថែម ដែលជាមូលហេតុធ្វើឲ្យមានការបិទខ្ទប់ និងការហូរឈាមនៅតំបន់អង្គភាពភេទបុរសមានបញ្ហាផងដែរ។
ជក់ច្រើន កាន់តែមានហានិភ័យ “មិនរឹង”
ក្រៅពីនេះ នៅក្នុងខ្យល់បារីក៏មានសារធាតុហ៊ីដ្រូកាបូន (Hydrocarbon) ដែលបំផ្លាញស្រទាប់ខាងក្នុងនៃសរសៃឈាមធំ ដោយបង្កើតឲ្យមានការប្រមូលផ្តុំ Plaque រហូតធ្វើឲ្យបំពង់សរសៃឈាមតូចចុះ ហើយធ្វើឲ្យឈាមឆ្លងកាត់យឺតជាងមុន។ នៅពេលចូលទៅលម្អិតនឹងឃើញអត្រាផ្សេងគ្នារវាងអ្នកជក់បារីច្រើន និងអ្នកជក់បារីក្នុងអត្រាធម្មតា ដោយបានរកឃើញថាអ្នកជក់បារីតិចជាង 20 ដុំក្នុងមួយថ្ងៃ មានស្ថានភាពអង្គភាពភេទមិនរឹងខ្ពស់ជាងអ្នកមិនជក់បារីរហូតដល់ 24% ហើយសម្រាប់អ្នកជក់បារីលើស 20 ដុំក្នុងមួយថ្ងៃ មានស្ថានភាពអង្គភាពភេទមិនរឹងខ្ពស់ដល់ 39%។
អាចឃើញបានច្បាស់ថាបារីមានផលប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ ទាំងផ្នែករាងកាយ និងអារម្មណ៍អារម្មណ៍។ ពេលដែលដឹងដូចនេះហើយ អ្នកជក់បារីទាំងអស់ដែលមិនចង់ប្រឈមមុខនឹងស្ថានភាពសមត្ថភាពផ្លូវភេទធ្លាក់ចុះជាយូរអង្វែង គួរតែសម្រេចចិត្តបោះបង់ការជក់បារីចាប់ពីពេលនេះ ហើយបង្វែរទៅរកសុខភាពល្អៗ ដើម្បីជីវិតស្នេហ៍ល្អជាង។
