នៅពេលកូនស្រលាញ់របស់អ្នកមានជំងឺភ័យខ្លាចការចូលរួមសង្គម...ឪពុកម្តាយគួរធ្វើដូចម្តេច?

Image

ចែករំលែក


នៅពេលកូនស្រលាញ់របស់អ្នកមានជំងឺភ័យខ្លាចការចូលរួមសង្គម...ឪពុកម្តាយគួរធ្វើដូចម្តេច?

ការព្រួយបារម្ភចំពោះការចូលរួមសង្គម ឬហៅថា ជំងឺភ័យសង្គម (Social Phobia) ជាញឹកញាប់ឃើញនៅកុមារ ដែលឪពុកម្តាយអាចធ្លាប់សង្ស័យថាហេតុអ្វីបានជាកូនរបស់ពួកគេចង្អុលបង្ហាញអារម្មណ៍ព្រួយបារម្ភ និងភ័យខ្លាចនឹងការពិភាក្សាជាមួយអ្នកដទៃ ឬភ័យខ្លាចនឹងការធ្វើសកម្មភាពនៅកន្លែងសាធារណៈ កុមារមួយចំនួនអាចមានការបំបែកខ្លួនឯងចេញពីអ្នកដទៃ ចូលចិត្តនៅលីវ និងពេលដល់អាយុចូលរៀន កុមារនឹងមានអារម្មណ៍ភ័យខ្លាចនឹងការត្រូវបានវិភាគ ការត្អូញត្អែរ មិនល្អ និងភ័យខ្លាចនឹងការត្រូវបានបដិសេធ ក្នុងស្ថានភាពដូចជា និយាយមុខថ្នាក់ កុមារមួយចំនួនមិនហ៊ានទទួលទានអាហារនៅកន្លែងសាធារណៈ ជាដើម ដែលធ្វើឲ្យឪពុកម្តាយមានការព្រួយបារម្ភមិនតិច

កូនរបស់អ្នកកំពុងមានអាកប្បកិរិយាបែបនេះទេ?

  • ព្រួយបារម្ភ មិនហ៊ានធ្វើអ្វីទេ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះពាក្យនិងការវិភាគផ្សេងៗ ភ័យខ្លាច ការខូចកិត្តិយស មិនត្រូវបានទទួលស្គាល់ពីអ្នកដទៃ
  • បិទខ្លួន ឆ្ងាយពីមិត្តភក្តិ មិនលេងជាមួយមិត្តភក្តិ និងគ្រូ
  • មិនទំនាក់ទំនងភ្នែក មិនចូលចិត្តក្លាយជាចំណុចទាក់ទាញពីអ្នកដទៃ
  • ភ័យមិត្តភក្តិ ភ័យគ្រូ ខ្លាចងាយ

ឪពុកម្តាយ គឺជាឱសថព្យាបាលជំងឺនេះ…ល្អបំផុត!!

  • ឪពុកម្តាយមិនគួរបង្ខំឲ្យកូនធ្វើសកម្មភាពណាមួយ ត្រូវផ្តល់ពេលវេលាជូនកូន ហើយពេលកូនចាប់ផ្តើមធ្វើសកម្មភាពដោយខ្លួនឯងបាន គួរចាប់ផ្តើមផ្តល់ពិន្ទុសរសើរ មិនត្រូវដាក់ពិន្ទុវិភាគ ដោយផ្តល់ការជឿជាក់ ការផ្តល់រង្វាន់ និងពិន្ទុសរសើរ ដើម្បីជាកម្លាំងលើកទឹកចិត្តជួយជំរុញឲ្យកូនកាត់បន្ថយការព្រួយបារម្ភ និងមានភាពក្លាហានច្រើនជាងមុន
  • ការជាឧទាហរណ៍ល្អសម្រាប់កូន ដូចជា ជាឧទាហរណ៍ក្នុងការពិភាក្សាជាមួយអ្នកដទៃនៅកន្លែងសាធារណៈ ការទិញទំនិញនៅហាងងាយស្រួល ដើម្បីជាឧទាហរណ៍ឲ្យកូនអាចធ្វើបានដោយខ្លួនឯង ការបង្ហាញឧទាហរណ៍ឲ្យកូនឃើញនៅក្នុងស្ថានភាពសង្គមផ្សេងៗថាត្រូវតែដាក់ខ្លួនយ៉ាងដូចម្តេច

ការព្យាបាលដោយវេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យា

  • កែប្រែអាកប្បកិរិយា ដោយសួរពីការព្រួយបារម្ភរបស់កុមារតាមរយៈឪពុកម្តាយ ដើម្បីសហការជាមួយគ្នាដោះស្រាយបញ្ហា ដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់កុមារ និងអាចហាត់ធ្វើដោយខ្លួនឯងបាននៅផ្ទះ និងនៅសាលារៀន
  • ការព្យាបាលអាកប្បកិរិយា ដោយឲ្យកុមារចាប់ផ្តើមសាកល្បងប្រឈមមុខនឹងស្ថានភាពដែលខ្លាច និងរំភើប ហើយគាំទ្រជំនួយពេលកុមារអាចឆ្លងកាត់ និងប្រឈមមុខនឹងបញ្ហាបាន នោះគឺចាប់ផ្តើមផ្តល់ពិន្ទុសរសើរ ការដាក់ដៃសរសើរជាកម្លាំងលើកទឹកចិត្ត
  • ការផ្តល់ថ្នាំដែលកាត់បន្ថយការព្រួយបារម្ភ និងការភ័យខ្លាចរបស់កុមារ ប៉ុន្តែគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យាកុមារមុនគ្រប់លើក

 

នារីវេជ្ជបណ្ឌិត កមលវិសាខ តេជៈពូលផល

វេជ្ជបណ្ឌិតឯកទេសផ្នែកចិត្តវិទ្យាកុមារ និងយុវវ័យ

មជ្ឈមណ្ឌលសុខភាពកុមារ និងយុវវ័យ មន្ទីរពេទ្យភយាយ៉ាធៃ ២

ចែករំលែក


Loading...