កូនញ៉ាំអាហារលំបាក ពេលជួបបញ្ហានេះ..ឪពុកម្តាយត្រូវធ្វើដូចម្តេច?

Image

ចែករំលែក


កូនញ៉ាំអាហារលំបាក ពេលជួបបញ្ហានេះ..ឪពុកម្តាយត្រូវធ្វើដូចម្តេច?

ព្រោះឪពុកម្តាយខ្លះ មានគំនិតថាពេលកូនធំឡើង ក្មេងនឹងបង្វិលមកបរិភោគអ្វីគ្រប់យ៉ាងដោយខ្លួនឯង ធ្វើឲ្យភ្លេចមើលរំលងបញ្ហាទាំងនេះទៅ ដល់អាចនាំឲ្យមានបញ្ហាផ្សេងទៀតបន្តនៅអនាគត ហើយនេះគឺជាចំនុច ៤ ក្នុងការប្រយុទ្ធនឹងបញ្ហាកូនបរិភោគលំបាក…ដែលឪពុកម្តាយគ្រប់រូបអាចធ្វើបាន!!

១. ផ្តល់សារៈសំខាន់ចំពោះការបង្កើតបរិយាកាសក្នុងការបរិភោគអាហារ
គឺផ្តល់សារៈសំខាន់…ចំពោះ ប្រភេទអាហារ ពណ៌ និងក្លិនអាហារ ភេសជ្ជៈដែលប្រើគួរតែមានពណ៌ឬតួអក្សរដែលក្មេងចូលចិត្ត ឲ្យប្រៀបដូចជាតុបរិភោគអាហារ គឺដូចជាសួនក្មេងលេងតូចមួយ ឲ្យក្មេងមានការចូលរួមក្នុងការទទួលទាន ប្រើដៃចាប់អាហារ រៀនពីការធ្វើឲ្យរំខានខ្លះ ដើម្បីបង្កើតឱកាសឲ្យក្មេងមានការចូលរួមច្រើនបំផុត

២. ឪពុកម្តាយគួរតែជាគំរូក្នុងការបរិភោគអាហារ
មិនថាជាការប្រើស្លាបព្រា ដើម្បីទទួលអាហារយ៉ាងដូចម្តេច ពេលមានកាកក្លិនត្រូវតែជូតមាត់យ៉ាងដូចម្តេច ព្រោះក្មេងភាគច្រើនរៀនពីរបៀបផ្សេងៗតាមការប្រព្រឹត្តតាមបានល្អ

៣. ចំពោះអាហារ គួរតែមានទាំងអ្វីដែលក្មេងចូលចិត្ត និងមិនចូលចិត្តរួមគ្នា
ឪពុកម្តាយជាច្រើនភាគច្រើនគិតជាមុនថាកូនមិនចូលចិត្តបន្លែប្រភេទនេះ បរិភោគពេលណាក៏អោយវៀល ហើយមិនយកវាទៅដាក់លើតុបរិភោគទៀតទេ ប៉ុន្តែនៅពិតប្រាកដ យើងគួរតែមានវានៅក្នុងមួយម្ហូបអាហារទាំងអស់ ដើម្បីបើកឱកាសឲ្យក្មេងរៀនរាល់ពេលបរិភោគ ទោះបីថ្ងៃនេះមិនយកចូលមាត់ក៏ដោយ ប៉ុន្តាអាចយកវាចាប់លេង យកវាស្រម៉ាញ់ គឺជាការបើកឱកាសឲ្យក្មេងរៀនអាហារប្រភេទនោះបន្តទៅ

៤. ពិនិត្យមើលបញ្ហាផ្នែករាងកាយរបស់ក្មេង
អ្វីដែលឪពុកម្តាយគួរប្រុងប្រយ័ត្នមើលថែដូចជា មានសភាពទឹកមាត់ហូរចុះឬទេ មានសភាពជៀសវាងការប៉ះពាល់ក្នុងមាត់យ៉ាងហោចណាស់ឬទេ ប្រសិនបើមានបញ្ហាផ្នែករាងកាយរបស់ក្មេង គួរនាំក្មេងទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីដោះស្រាយបញ្ហាផ្នែករាងកាយឲ្យរួចរាល់ជាមុន ដូចជា ការបណ្តុះបណ្តាលក្នុងការជំរុញសាច់ដុំជុំវិញមាត់ ការជំរុញការរលាយទឹកមាត់ ប៉ុន្តាបើមានសភាពរំខានចំពោះការទទួលប៉ះពាល់ នឹងមានការជំរុញដំណើរការសម្របសម្រួលប្រព័ន្ធអារម្មណ៍

រឿងការបរិភោគអាហាររបស់ក្មេង គឺអាចត្រូវបានគេរាប់ថាជាអនុក្រឹតិមូលដ្ឋានដំបូងៗ ដែលក្មេងគួរតែចាប់ផ្តើមធ្វើសកម្មភាពនេះដោយខ្លួនឯងឲ្យបានច្រើនបំផុត ព្រោះរឿងមូលដ្ឋាននេះហើយ…ដែលនឹងនាំឲ្យមានការរៀនអនុក្រឹតិផ្នែកផ្សេងៗបន្តទៅ

ចែករំលែក


Loading...