បង្កើតសុខភាពល្អមិនពិបាកទេ គ្រាន់តែប្តូររបៀបរស់នៅប្រចាំថ្ងៃឲ្យត្រឹមត្រូវ

Image

ចែករំលែក


ការមាន “សុខភាពល្អ” មិនមែនជារឿងពិបាកទេ គ្រាន់តែយើងត្រូវយកចិត្តទុកដាក់លម្អិតតូចៗ បន្តិចបន្តួច។ ដោយហេតុនេះ មន្ទីរពេទ្យ ភយ៉ាធៃ 2 យើងបានត្រៀមខ្លួនជួយគាំទ្រឲ្យប្រជាជនខ្មែរយកចិត្តទុកដាក់ក្នុងការបង្កើតសុខភាពល្អ ដោយបច្ចេកទេសថែរក្សាសុខភាពក្នុងមួយថ្ងៃ បច្ចេកទេសដែលជួយឲ្យការបង្កើតសុខភាពល្អ…គ្រប់គ្នាអាចធ្វើបាន ងាយស្រួលណាស់!

បង្កើតសុខភាពល្អ…នៅព្រឹក

  • អាហារព្រឹក គឺជាអាហារសំខាន់! ដូចដែលគេនិយាយថាការញ៉ាំអាហារព្រឹកគួរជ្រើសរើសញ៉ាំដូចជា ‘ព្រះរាជា’ គឺអាចញ៉ាំបានគ្រប់យ៉ាង ព្រោះយើងត្រូវប្រើថាមពលរយៈពេលមួយថ្ងៃ ប៉ុន្តែត្រូវយកចិត្តទុកដាក់ចំពោះកាឡូរី ហើយគួរញ៉ាំអាហារជាច្រើនប្រភេទដើម្បីបំពេញរ៉ែធាតុចិញ្ចឹមដល់រាងកាយឲ្យពេញលេញ។
  • ម៉ោងព្រឹកមួយចំនួន ការផឹកភេសជ្ជៈក្តៅៗជួយលើកទឹកចិត្តឲ្យមានភាពស្រស់ស្រាយល្អ មិនថាជាភេសជ្ជៈតែឬកាហ្វេ ប៉ុន្តែត្រូវផ្តល់សំខាន់ចំពោះគ្រឿងផ្សំផ្សេងៗ មិនថាជាស្ករត្នោត កាហ្វីម៉ែត ឬទឹកដោះគោខ្ចីគួរដាក់បរិមាណតិច ឬផឹកកាហ្វេខ្មៅទៅវិញក៏ល្អជាង។

បង្កើតសុខភាពល្អ…នៅពេលថ្ងៃ

  • អាហារថ្ងៃត្រង់ គួរញ៉ាំអាហារជាច្រើនប្រភេទ ការញ៉ាំតែហាងដដែល មឺនុយដដែលអាចធ្វើឲ្យយើងទទួលបានតែសារធាតុចិញ្ចឹមដដែល ឬប្តូរជ្រើសរើសញ៉ាំអាហារស្អាតក៏ជួយកាត់បន្ថយការទទួលជាតិខ្លាញ់ចូលទៅក្នុងរាងកាយបាន ជាមួយនឹងការជៀសវាងអាហារប្រភេទចៀន ប៉ះ។
  • ម៉ោងល្ងាច ផ្តោតលើទឹកស្អាត ព្រោះអាចធ្វើឲ្យរាងកាយមានភាពស្រស់ស្រាយឡើង សម្រាប់មនុស្សខ្លះដែលមានអារម្មណ៍ឃ្លាន ការផឹកទឹកក៏ជួយឲ្យមានអារម្មណ៍ពេញពោះ ឬជ្រើសរើសញ៉ាំផ្លែឈើស្រស់ប្រភេទដែលមានស្ករតិចដូចជា ស្វាយ ផ្លែប៉ោម ជំនួសក៏ល្អដែរ។
  • ការអង្គុយធ្វើការនៅការិយាល័យ គួរពិចារណាអំពីទំងន់នៃការប្រើប្រាស់ដើម្បីការពារការជា office syndrome ដូចជា ការអង្គុយត្រង់ បើអង្គុយហើយឈឺ សូមរកខ្នើយមួយដើម្បីអង្គុយអោយស្រួល ដើម្បីធ្វើឲ្យសម្រាក និងកាត់បន្ថយទំងន់ដែលចុះលើខ្នង ហើយបើអង្គុយយូរប្រហែលគួរចេញទៅដើរដើម្បីពង្រីកសាច់ដុំខ្លួន។

បង្កើតសុខភាពល្អ…នៅល្ងាច

  • ហាត់ប្រាណ ជារឿងសំខាន់ក្នុងការធ្វើឲ្យរាងកាយរឹងមាំ និងមានសុខភាពល្អ មុនហាត់ប្រាណគួររកអាហារស្រាលៗដូចជា ផ្លែឈើ នំបុ័ង មុនញ៉ាំ មិនដូច្នោះបន្ទាប់ពីហាត់ប្រាណនឹងមានអារម្មណ៍ឃ្លាន និងញ៉ាំច្រើនជាងធម្មតា។
  • អាហារពេលល្ងាច គួរជាអាហារស្រាល ព្រោះនៅពេលយប់យើងមិនប្រើថាមពលច្រើន ហើយក្រពះក៏មិនត្រូវធ្វើការលំបាក គួរជ្រើសរើសអាហារដូចជា បាយប៉ោម ឬសាឡាត់ ហើយគួរញ៉ាំយ៉ាងហោចណាស់ 2 ម៉ោងមុនគេង ដើម្បីការពារជំងឺអាស៊ីតត្រឡប់ក្រោយក្រពះ។
  • ការគេង ដើម្បីភាពស្រស់ស្រាយរបស់រាងកាយ និងខួរក្បាល គួរគេងឲ្យបាន 6-8 ម៉ោងក្នុងមួយថ្ងៃ។

កាត់បន្ថយ “ពោះ” កាត់បន្ថយហានិភ័យ “ជំងឺទម្ងន់កើន”

បច្ចុប្បន្ននេះ “ជំងឺទម្ងន់កើន” គឺជារឿងដែលគួរព្រួយបារម្ភសម្រាប់ប្រជាជនខ្មែរ ព្រោះមានអត្រានៃមនុស្សដែលមានទម្ងន់លើសកម្រិតកើនឡើងយ៉ាងខ្លាំង។ ជំងឺទម្ងន់កើននាំឲ្យមានហានិភ័យចំពោះជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម សំពាធឈាមខ្ពស់ ជាតិខ្លាញ់ក្នុងឈាមខ្ពស់ បេះដូង ជំងឺថ្លើមជាដើម។

“ការកាត់បន្ថយពោះ” ដែលជាទីតាំងស្តុកជាតិខ្លាញ់ នឹងធ្វើឲ្យហានិភ័យនៃជំងឺកាត់បន្ថយ។ ដូច្នេះយើងគួរចាប់ផ្តើមថែរក្សាខ្លួនពីអាហារ កាត់បន្ថយ បោះបង់អាហារដែលមានរសជាតិខ្លាញ់ និងផ្អែម រួមទាំងកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ដើម្បីកំណត់បរិមាណជាតិខ្លាញ់ដែលទទួលចូលទៅក្នុងរាងកាយ។

 

វេជ្ជបណ្ឌិត រ៉ជឡេក ស៊ីវាសត្ត្យានន
វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រសម្រាប់គ្រួសារ និងវេជ្ជបណ្ឌិតវិជ្ជាជីវៈ
មជ្ឈមណ្ឌលផ្សព្វផ្សាយសុខភាព (ពិនិត្យសុខភាពព្រីមៀម) មន្ទីរពេទ្យភយ៉ាធៃ 2
Loading...

ចែករំលែក


Loading...