ចងចាំមិត្តភក្តិ ចាប់អារម្មណ៍លើបញ្ហាភេទ អាកប្បកិរិយារបស់កុមារវ័យជំទង់ដំបូងដែលឪពុកម្តាយគួរតែយកចិត្តទុកដាក់

Image

ចែករំលែក


វ័យក្មេងចែកចេញជាបីដំណាក់កាល គឺវ័យក្មេងដំបូង វ័យក្មេងកណ្តាល និងវ័យក្មេងចុងក្រោយ ដែលវ័យក្មេងដំបូងគឺជាអាយុ ១១-១៣ ឆ្នាំ ដែលក្នុងមួយដំណាក់កាលនីមួយៗមានការព្រួយបារម្ភអំពីរឿងផ្សេងៗគ្នា នៅទីនេះនឹងនិយាយអំពីវ័យក្មេងដំបូងជាមុន គឺវ័យនេះផ្តោតទៅលើការផ្លាស់ប្តូរផ្នែករាងកាយច្រើនជាងដំណាក់កាលផ្សេងៗ ដូចជា នៅពេលដែលមានការផ្លាស់ប្តូរផ្នែករាងកាយ កុមារនឹងមានការព្រួយបារម្ភ ហ័រមូនកើនឡើង រាងកាយធំធេងឡើង នៅកុមារមួយចំនួនអាចមានអារម្មណ៍មិនទំនុកចិត្ត ឬមានអារម្មណ៍ថា ដៃជើងវែង មិនសមរម្យ សំឡេងផ្លាស់ប្តូរ អាចមានអារម្មណ៍រំខានខ្លួនឯង មានអារម្មណ៍ខឹងខ្លាចងាយ

 

អារម្មណ៍របស់វ័យក្មេងដំបូងមានអ្វីខ្លះ?

អារម្មណ៍ចាប់ផ្តើមប្រែប្រួល ដោយសារហ័រមូន ការលូតលាស់របស់កុមារ ធ្វើឲ្យមានអារម្មណ៍បារម្ភ និងប្រែប្រួលងាយ រួមទាំងមានអារម្មណ៍ផ្នែកភេទ ដូចជា ការសុបិន្តជ្រាប ស្រឡាញ់ភេទបញ្ច្រាស ចាប់ផ្តើមជួយខ្លួនឯង កុមារមួយចំនួនអាចចូលចិត្តផ្នែកភេទច្រើនឡើង ឬខឹង មានអារម្មណ៍ខុសថាហេតុអ្វីខ្លួនចាប់អារម្មណ៍ផ្នែកភេទច្រើនឡើង ជាដើម

អំពីមិត្តភក្តិ កុមារនឹងចាប់ផ្តើមមានការព្រួយបារម្ភអំពីការទទួលស្គាល់ក្នុងក្រុមមិត្តភក្តិ ដូចជា ការផ្លាស់ប្តូរផ្នែករាងកាយរបស់ខ្លួន មិត្តភក្តិអាចទទួលយកបានទេ? នៅកុមារស្រីមួយចំនួនដែលចាប់ផ្តើមក្លាយជាស្រីមុនវ័យ នឹងមានការព្រួយបារម្ភ ហើយនៅកុមារប្រុសដែលមានអារម្មណ៍ថាកំពុងក្លាយជាប្រុសយឺតជាងមិត្តភក្តិ មិនធំ ក៏ធ្វើឲ្យមានការព្រួយបារម្ភថាមិត្តភក្តិអាចទទួលខ្លួនបានទេ ដែលខ្លាចមិត្តភក្តិមើលថាខ្លួនខុសប្លែក និងមិនទទួលចូលក្នុងក្រុម ការព្រួយបារម្ភនេះមានឥទ្ធិពលដល់ការអភិវឌ្ឍន៍សង្គមផងដែរ ដូចជា ការចង់មានមិត្តភក្តិ ការចូលរួមក្រុម ការទទួលស្គាល់ និងការព្យាយាមធ្វើតាមមិត្តភក្តិ ដើម្បីឲ្យមិត្តភក្តិទទួលខ្លួន ដែលបើមិត្តភក្តិមិនល្អ និងបញ្ចេញឲ្យធ្វើអ្វីមិនល្អ នឹងធ្វើឲ្យកុមារធ្វើអាកប្បកិរិយាមិនសមរម្យផងដែរ

 

“មិត្តភក្តិ” គឺជាបុគ្គលសំខាន់សម្រាប់កុមារវ័យក្មេងដំបូង

នៅដំណាក់កាលនេះ កុមារនឹងចាប់ផ្តើមពិគ្រោះមិត្តភក្តិច្រើនឡើង ជៀសវាងពិគ្រោះមាតាបិតា ព្រោះកុមារត្រូវការអភិវឌ្ឍទៅជាអ្នកធំ ត្រូវការគិតដោយខ្លួនឯង ហើយចាប់ផ្តើមមានការប្រកែកប្រជែងជាមួយមាតាបិតាច្រើនឡើង ព្រោះចង់សាកល្បងចេញពីមាតាបិតា ដោយផ្តោតសំខាន់លើមិត្តភក្តិច្រើនឡើង

 

ការអភិវឌ្ឍផ្នែកចិត្តវិញ្ញាណ និងគំនិតរបស់វ័យក្មេងដំបូង

ចាប់ផ្តើមយល់ហេតុផលច្រើនឡើង ប៉ុន្តែមិនអាចមើលឃើញឆ្ងាយបាន ចាប់ផ្តើមដឹងតម្រូវការរបស់មនុស្សជុំវិញថាត្រូវការអ្វី និងខ្លួនឯងត្រូវធ្វើដូចម្តេច ប៉ុន្តែមិនដល់ដំណាក់កាលដែលអាចរៀបចំផែនការឆ្ងាយ ឬមានគំនិតបត់បែនខ្លាំង ដូចជា ការដោះស្រាយបញ្ហានៅស្ថានភាពផ្សេងៗ ត្រូវតាមមនុស្សដែលគេគិតថាជាគំរូ ឬត្រូវតាមមនុស្សដែលខ្លួនជឿជាក់ ឬនៅពេលខ្លះកុមារមិនអាចអនុវត្តគំនិតនោះឲ្យសមរម្យនឹងខ្លួនឯងបាន ដែលបើមាតាបិតាព្យាយាមនិយាយពន្យល់អំពីគំនិតនោះ កុមារនៅតែមានគំនិតរបស់ខ្លួនដែលជឿជាក់លើបុគ្គលគំរូ គិតថាគំនិតខ្លួនត្រឹមត្រូវ ព្រោះមិនអាចបត់បែនគំនិតបាន

 

រោគសញ្ញា ឬអាកប្បកិរិយាណាណាដែលមាតាបិតាគួរពិគ្រោះពេទ្យ

នៅវ័យក្មេងដំបូង មាតាបិតាគួរតែសង្កេតថាកូនមានការព្រួយបារម្ភអ្វីខ្លះ ដោយមិនចាំបាច់រហ័សឆ្លើយតប ផ្តល់អនុសាសន៍ គ្រប់គ្រង ឬត្រួតពិនិត្យភ្លាមៗ គួរផ្តល់ឱកាសឲ្យកុមារនិយាយជាធម្មតា ដូចជា រឿងការផ្លាស់ប្តូរផ្នែករាងកាយគឺជារឿងធម្មតា ដែលអាចពិគ្រោះមាតាបិតាបាន ថាត្រូវធ្វើខ្លួនយ៉ាងដូចម្តេច គួរធ្វើឲ្យកុមារយល់ថាការពិគ្រោះរឿងនេះមិនមែនជារឿងអាម៉ាស់ មាតាបិតាអាចផ្តល់អនុសាសន៍អំពីការផ្លាស់ប្តូររាងកាយ រួមទាំងរឿងការតុបតែងខ្លួន ការថែរក្សាសម្អាត និងការប្រុងប្រយ័ត្នខ្លួនផងដែរ

 

អំពីស្ថានភាពផ្នែកអារម្មណ៍ចិត្តវិញ្ញាណ មាតាបិតាត្រូវយល់ថាវ័យនេះនឹងពឹងផ្អែកលើមិត្តភក្តិ ជឿលើមិត្តភក្តិច្រើនឡើង មួយចំនួនប្រកែកមាតាបិតា ដោយមាតាបិតាត្រូវយល់ថាវ័យនេះចង់ចាប់ផ្តើមក្លាយជាអ្នកធំ មានគំនិតផ្ទាល់ខ្លួន ដែលជាការអភិវឌ្ឍធម្មតារបស់កុមារ មាតាបិតាគួរយល់ និងយកចិត្តទុកដាក់ នឹងកាត់បន្ថយការព្រួយបារម្ភរបស់មាតាបិតផងដែរ ដែលបើគំនិត ឬជម្រើសរបស់កុមារមិនសមរម្យ មាតាបិតាអាចជួយផ្តល់អនុសាសន៍ ជម្រើសដែលសមរម្យសម្រាប់កុមារ បាន។ នៅកុមារដែលចាប់ផ្តើមមានការព្រួយបារម្ភអំពីការផ្លាស់ប្តូររាងកាយច្រើនឡើង សោកសៅ និយាយតិច ចុះចិត្ត ផ្លៀងផ្លាត់ ផ្តាច់ខ្លួនពីមិត្តភក្តិ រៀនអាក្រក់ គួរនាំកុមារទៅពេទ្យដើម្បីស្វែងរកវិធីដោះស្រាយបន្តទៅមុខ

ចែករំលែក


Loading...