ដោយសារតែបេះដូងនិងសួតជាឧបករណ៍ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធការងារផ្ទៃក្នុងរាងកាយ ពេលដែលបេះដូងនិងសួតមានបញ្ហា មិនអាចធ្វើការងារបានពេញលេញ ECMO ឬម៉ាស៊ីនសួតនិងបេះដូងក្លែងក្លាយ ត្រូវបានគិតស្រមៃនិងអភិវឌ្ឍឡើង ដើម្បីជួយលើកកម្ពស់ការព្យាបាល និងបន្ថែមឱកាសរស់រានមានជីវិតសម្រាប់អ្នកជំងឺវិបត្តិបន្ទាន់
ស្គាល់ពីម៉ាស៊ីន ECMO ជាអ្វី?
ECMO (Extracorporeal Membrane Oxygenation) ឬឈ្មោះមួយទៀតគឺ extracorporeal life support (ECLS) ជាម៉ាស៊ីនសួតនិងបេះដូងក្លែងក្លាយ (cardiopulmonary bypass) ប្រភេទកាត់បន្ថយ ដែលបានរចនាឡើងដើម្បីអាចប្រើក្រៅបន្ទប់ប្រតិបត្តិការ ហើយអាចប្រើបានរយៈពេលយូរជាច្រើនសប្តាហ៍។ ខណៈដែលម៉ាស៊ីនសួតនិងបេះដូងក្លែងក្លាយប្រភេទពេញលេញ (heart-lung machines) ប្រើនៅពេលបញ្ចូលប្រតិបត្តិការបេះដូង ដែលអាចប្រើបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ
ភារកិច្ចរបស់ ECMO គឺបន្ថែមអុកស៊ីសែនក្នុងឈាម និងយកកាបូនឌីអុកស៊ីតចេញ (មានតួនាទីដូចសួតមនុស្ស) ហើយក៏ជួយប្រព័ន្ធឈាមឆ្លងផង ដើម្បីរក្សារប្រវត្តិលំនឹងឈាមឲ្យសមរម្យ (មានតួនាទីដូចបេះដូងមនុស្ស) ផងដែរ។ ECMO ត្រូវបានប្រើជំនួសការងាររបស់សួតនិងបេះដូងរយៈពេលជាច្រើនថ្ងៃ រហូតដល់សួតនិងបេះដូងឆ្លើយតបល្អជាមួយការព្យាបាល។ ក្នុងទ្រឹស្តី វាជាការជួយលើកកម្ពស់ការព្យាបាល និងបន្ថែមឱកាសរស់រានមានជីវិតសម្រាប់អ្នកជំងឺដែលត្រូវបានព្យាបាលបន្ទាន់
ការប្រើ ECMO កើតឡើងនៅករណីណាខ្លះ?
- បេះដូងឈប់បេះដោយសារជំងឺសាច់ដុំបេះដូងខ្វះឈាមយ៉ាងធ្ងន់ និងមិនឆ្លើយតបនឹងការជួយជីវិតកម្រិតខ្ពស់
- ឈាមកកិតបិទសរសៃឈាមសួត ធ្វើឲ្យសួតមិនអាចធ្វើការងារបានធម្មតា
- បេះដូងបរាជ័យរួមជាមួយប្រព័ន្ធដកដង្ហើមបរាជ័យពីមូលហេតុជាច្រើន ដូចជា ARDS ឬវីរុស H1N1, Covid19
- អ្នកជំងឺដែលបានបញ្ចូលប្រតិបត្តិការបេះដូង ហើយបន្ទាប់ពីប្រតិបត្តិការបេះដូងនិងសួតមិនអាចធ្វើការងារបានធម្មតា
- អ្នកជំងឺដែលត្រូវការប្រើម៉ាស៊ីនជួយដកដង្ហើមរយៈពេលយូរ ហើយមានទំនោរថាម៉ាស៊ីនជួយដកដង្ហើមមិនអាចជួយប្តូរប្រតិកម្មឧស្ម័នក្នុងរាងកាយបានគ្រប់គ្រាន់
- អ្នកជំងឺដែលរង់ចាំការព្យាបាលដោយការបញ្ចូលប្រតិបត្តិការប្តូរបេះដូងនិងសួតថ្មី
កំណត់លក្ខខណ្ឌក្នុងការប្រើម៉ាស៊ីន ECMO
ទោះបីម៉ាស៊ីន ECMO ជួយគាំទ្រការងារបេះដូងនិងសួត ក៏ដោយ ប្រសិនបើអ្នកជំងឺមានបញ្ហារួមខ្លះៗ មិនអាចពិចារណាឲ្យអ្នកជំងឺប្រើម៉ាស៊ីន ECMO បាន ដូចជា អ្នកជំងឺមហារីកដំណាក់កាលចុងក្រោយ, អ្នកជំងឺដែលបានប្រើម៉ាស៊ីនជួយដកដង្ហើមរយៈពេលយូរ ឬអ្នកជំងឺដែលមានសភាព Aortic Regurgitation/Dissection ជាដើម
ក្រៅពីនេះ ក៏មានការរកឃើញថាអាចមានផលប៉ះពាល់ខ្លះៗពីការប្រើម៉ាស៊ីន ECMO ដូចជា ការឈាមឈូសក្នុងខួរក្បាល, ការខ្វះឈាមទៅសាច់ជើង (សម្រាប់អ្នកជំងឺប្រើប្រព័ន្ធ Veno-Arterial ECMO), ការបែកបាក់កោសិកាឈាមក្រហម, ការឆ្លងរោគ, ការខ្វះផ្លែឈាមជាដើម។ ដូច្នេះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងវិជ្ជាជីវៈផ្សេងៗ ត្រូវតែត្រួតពិនិត្យ និងថែទាំអ្នកជំងឺយ៉ាងជិតស្និទ្ធ ជារៀងរាល់ម៉ោង 24
