មិនថានរណាបើបានស្តាប់ពាក្យ “ការវះកាត់” ជាញឹកញាប់គិតថាវាជារឿងធំ ការភ័យខ្លាចចាប់ផ្តើមកើតឡើង ប៉ុន្តែនៅក្នុងពិតប្រាកដមែនទែន គ្រប់យ៉ាងមិនគួរឱ្យភ័យខ្លាចដូចដែលគិតទេ ប្រសិនបើយើងរៀន និងយល់ដឹងអំពីដំណើរការ រៀបចំខ្លួន និងបង្កើតកម្លាំងចិត្តឲ្យរួចរាល់ដើម្បីទទួលបានការវះកាត់ដែលកំពុងនឹងកើតឡើង
6 វិធីងាយៗ ដែលជួយបង្កើតកម្លាំងចិត្តមុនពេលទទួលការវះកាត់
- សួរខ្លួនឯងមុនថា មានការយល់ដឹង និងរួចរាល់ទទួលការជួបប្រទៈនឹងហានិភ័យក្នុងការវះកាត់នេះប៉ុណ្ណា យ៉ាងណា ប្រសិនបើឆ្លើយខ្លួនឯងថា រួចរាល់ និងអាចទទួលបានហានិភ័យនោះ នោះមានន័យថាបានបង្កើតភាពរឹងមាំចិត្តផ្នែកមួយរួចហើយ
- សម្រាកពីសំពាធដោយបង្កើតភាពស្រមៃ គិតអំពីអ្វីដែលនឹងកើតឡើងនៅពេលអនាគតក្នុងទិសដៅល្អ គិតអំពីរាងកាយដែលមានសុខភាពល្អ និងរឹងមាំ ដើម្បីឲ្យការរងទុក្ខ និងការបាត់បង់កម្លាំងចិត្តកាត់បន្ថយ ការបង្កើតភាពស្រមៃបែបនេះអាចកាត់បន្ថយទុក្ខសោកទាំងផ្នែករាងកាយ និងចិត្តបានយ៉ាងល្អ ហើយក៏ជួយឲ្យប្រព័ន្ធផ្សេងៗនៃរាងកាយដំណើរការបានល្អ
- ហាត់ប្រាណជាប្រចាំដើម្បីឲ្យរាងកាយមានអារម្មណ៍សកម្ម ដោយពិចារណាជ្រើសរើសការហាត់ប្រាណដែលមិនប្រើកម្លាំងច្រើនពេក រួមទាំងការសម្រាកសាច់ដុំដោយលេងយូហ្គា ឬអង្គុយធ្វើសមាធិ នឹងជួយកាត់បន្ថយសំពាធ និងកាត់បន្ថយការព្រួយបារម្ភបានល្អ មានអារម្មណ៍ និងចិត្តសប្បាយរីករាយ សកម្មជានិច្ច គឺជាការបង្កើតភាពរឹងមាំចិត្តពីខាងក្នុង
- ហ្វឹកហាត់ដកដង្ហើមត្រឹមត្រូវ មិនត្រឹមតែជួយឲ្យមានសុខភាពរាងកាយ និងចិត្តល្អឡើងទេ ក៏ជួយសម្រាកសំពាធផងដែរ ទោះបីមិនអាចជួយព្យាបាលជំងឺ និងការឈឺចាប់ដោយផ្ទាល់ក៏ដោយ បច្ចេកទេសដកដង្ហើមត្រឹមត្រូវនឹងជួយគ្រប់គ្រងអារម្មណ៍កង្វល់ ការព្រួយបារម្ភ និងជួយប្រព័ន្ធប្រសាទ និងអាចគ្រប់គ្រងសំពាធដែលកើតឡើងបាន ដូច្នេះវាជាវិធីងាយៗដែលធ្វើឲ្យយើងមានសុខភាពចិត្តល្អ ដើម្បីរៀបចំខ្លួនទទួលការវះកាត់បាន
- ចេញទៅជួបមនុស្សផ្សេងៗ ចូលរួមក្រុមពិភាក្សាដើម្បីពិគ្រោះ និងផ្តល់កម្លាំងចិត្ត បង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញ រួមទាំងលេងជាមួយសត្វចិញ្ចឹមក៏អាចជួយឲ្យមានអារម្មណ៍ល្អ និងកាត់បន្ថយសំពាធ ឬការព្រួយបារម្ភចំពោះអ្វីដែលនឹងកើតឡើងបានដែរ
- ការញញឹមសើចឲ្យបានខ្លាំងៗ នឹងជួយឲ្យសុខភាពរាងកាយ អារម្មណ៍ ព្រមទាំងចិត្តល្អឡើង សាកល្បងនិយាយជាមួយមិត្តភក្តិ ឬគ្រួសារអំពីរឿងសប្បាយៗដែលធ្វើឲ្យអ្នកញញឹមសើចខ្លាំងៗ គឺជាការបន្ថែមថាមពលល្អមួយសម្រាប់សុខភាពចិត្តផងដែរ
ក្រៅពីនេះ គួរបន្ថែមថាមពលដោយអាហារដែលមានគុណភាពល្អ និងសម្រាកគ្រប់គ្រាន់ ដើម្បីរៀបចំរាងកាយឲ្យរួចរាល់ ហើយក៏ជាការបន្ថែមថាមពលចិត្តឲ្យត្រៀមខ្លួនរួចរាល់សម្រាប់ការវះកាត់ផងដែរ
