មូលហេតុសំខាន់នៃអាការៈជំងឺ
ការដែលយើងមិនទទួលទានអាហារពេលព្រឹកគឺជាមូលហេតុមូលដ្ឋានដែលបណ្តាលឲ្យមានជំងឺដែលយើងអាចមើលរំលងទៅបាន ព្រោះគិតថាជារឿងធម្មតាដែលអនុវត្តជាប្រចាំរហូតក្លាយជាទម្លាប់ ព្រោះខួរក្បាលរបស់មនុស្សយើងត្រូវការឈាម និងអុកស៊ីសែនជាអាហារបំប៉ន ប្រសិនបើយើងមិនទទួលទានអាហារពេលព្រឹកចូលទៅ នោះនឹងមិនមានឈាមមកទទួលអុកស៊ីសែនផ្ញើឡើងទៅបំប៉នខួរក្បាលឡើយ
ក្រៅពីនេះ ការមិនទទួលទានអាហារពេលព្រឹកជាប្រចាំ ក៏ធ្វើឲ្យមានហានិភ័យក្នុងការកើតមានថ្លើមផងដែរ ព្រោះពេលដែលរាងកាយរបស់យើងត្រូវស្ថិតនៅក្នុងស្ថានភាពទទេពោះ ដោយសារតែគ្មានអាហារចូលទៅក្នុងរាងកាយលើស 14 ម៉ោង នឹងធ្វើឲ្យកូឡេស្តេរ៉ុលនៅក្នុងថង់ទឹកក្រអូបចងគ្នាយូរពេក ប្រសិនបើទុកឲ្យយូរពេក នោះវានឹងក្លាយជាផ្ទាំងថ្លើម ប៉ុន្តែបើយើងទទួលទានអាហារពេលព្រឹកចូលទៅ នោះវានឹងជំរុញឲ្យក្រពះបញ្ចេញទឹកក្រអូបចេញមាដើម្បីរលាយមិនឲ្យកូឡេស្តេរ៉ុលអាក្រក់នោះមកចងគ្នា ដូច្នេះវាជាការការពារ និងជួយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺថ្លើមបានយ៉ាងមិនលំបាក
ដឹងបែបនេះហើយ មិនថាពេលព្រឹកអ្នករត់រហ័សប៉ុណ្ណា ក៏មិនគួរមើលរំលងការទទួលទានអាហារពេលព្រឹកឡើយ ព្រោះមួយមុខព្រឹកពោរពេញដោយអត្ថប្រយោជន៍ចំពោះសុខភាព អ្នកណាដែលនៅតែមើលរំលង គួរតែរត់រហ័សកែប្រែអាកប្បកិរិយាឡើងវិញ ចាប់ផ្តើមពីការរៀបចំកាលវិភាគភ្ញាក់ពីគេងឲ្យមុនជាងមុនបន្តិច ដើម្បីមានពេលទទួលទានអាហារពេលព្រឹកដោយមិនរត់រហ័ស ហើយប្រហែលជាមិនចាំបាច់ត្រូវបរិភោគជាមុខធំក៏បាន គ្រាន់តែទទួលទានអាហារងាយៗដូចជា បាយប៉ោម បាយបុក បាយឆា ម្ហូបនំបុ័ង ឬសាំងវិចប្រភេទផ្សេងៗ ឬប្រហែលជាគ្រាន់តែចេកមួយផ្លែ ទឹកដោះគោមួយកែវក៏បាន ដើម្បីជួយបំពេញថាមពលឲ្យរាងកាយ និងកាត់បន្ថយជំងឺគ្រប់ប្រភេទបានផងដែរ
