ការវះកាត់ជំងឺដក់ទឹកក្នុងភ្នែកដោយប្រើ ESNOPER CLIP ដែលជាបច្ចេកទេសមួយដែលធ្វើត្រាប់តាមការលូតលាស់របស់ជំងឺដក់ទឹកក្នុងភ្នែកធម្មជាតិ។

Image

ចែករំលែក


ការវះកាត់ជំងឺភ្នែកតាមវិធីចម្លងធម្មជាតិ ឬ deep sclerectomy គឺជាវិធីមួយដែលប្រើគោលការណ៍បញ្ចេញទឹកចេញពីភ្នែក ហើយមានថង់ទឹកកើតឡើងលើផ្ទៃភ្នែកដូចជាវិធីស្តង់ដារ (trabeculectomy) មានភាពខុសគ្នាសំខាន់ ២ចំណុច គឺ ការវះកាត់ជំងឺភ្នែកតាមវិធីចម្លងធម្មជាតិគ្មានរន្ធឆ្លង ឬផ្លូវភ្ជាប់រវាងខាងក្នុង និងខាងក្រៅភ្នែក (nonpenetrating filtering procedure) ហើយមានការបង្កើតអាងស្តុកទឹកបន្ថែមនៅស្រទាប់ស្បែកភ្នែក (scleral lake) អាងនេះស្ថិតនៅក្រោមផ្នែកសាច់ស្បែកភ្នែកដូចជាដែលឃើញនៅក្នុង trabeculectomy ព្រោះអាងទឹកត្រូវរក្សាទុកជាផ្លូវទឹកជានិច្ច ដូច្នេះត្រូវមានការដាក់ឧបករណ៍ ឬសារធាតុពិសេសដើម្បីជួយគាំទ្រ (space maintainer) រួមជាមួយការធ្វើ deep sclerectomy ជានិច្ច

 

សញ្ញាបង្ហាញនៃការវះកាត់ជំងឺភ្នែកតាមវិធីចម្លងធម្មជាតិ (deep sclerectomy) មានដូចតទៅ

  • ជំងឺភ្នែកមុំបើកទាំងប្រភេទដើម និងប្រភេទទីពីរ (primary and secondary open angle glaucomas)
  • ជំងឺភ្នែកដែលកើតពីការរលាកខាងក្នុងភ្នែក (uveitic glaucoma) ដែល deep sclerectomy បង្កើតការរលាកតិចជាង
  • ជំងឺភ្នែកនៅមនុស្សមានភ្នែកខ្លី (high myopes) ដែលមានហានិភ័យខ្ពស់នៃការចេញពីស្រទាប់choroid នៅពេលវះកាត់ដោយវិធីស្តង់ដារ (trabeculectomy)

 

ក្រុមដែលអាចធ្វើបាន ប៉ុន្ត្រូវប្រុងប្រយ័ត្ន និងលទ្ធផលការព្យាបាលអាចមិនដូចដែលរំពឹងទុក

  • ជំងឺភ្នែកកំណើត (congenital glaucoma)
  • ជំងឺភ្នែកប្រភេទមុំភ្នែកតូច (narrow angle)
  • ជំងឺភ្នែកដែលកើតពីរបួសមុំភ្នែក (post traumatic angle recession) ដែលធ្លាប់បានបាញ់ឡាស៊ែរ ប្រភេទខ្លះនៅមុំភ្នែកមុន

 

ការហាមឃាត់ក្នុងការវះកាត់ជំងឺភ្នែកតាមវិធីចម្លងធម្មជាតិ (deep sclerectomy) មានដូចតទៅ

  • ជំងឺភ្នែកមុំបិទទាំងប្រភេទដើម និងប្រភេទទីពីរ (primary and secondary angle-closure glaucomas)
  • ជំងឺភ្នែកដែលកើតពីសរសៃឈាមកើតឡើងខុសប្រក្រតីនៅក្នុងភ្នែក (neovascular glaucoma)
  • ជំងឺភ្នែកដែលកើតពីកំហុសប្រក្រតីនៃមួកភ្នែក កញ្ចក់ភ្នែក និងកោសិកាស្រទាប់ខាងក្នុងបំផុតនៃកញ្ចក់ភ្នែក (Iridocorneal endothelial syndrome, ICE)

 

 

ESNOPER CLIP ឬ ESNOPER CLIP uveoscleral implant (AJL OPHTHALMIC, S.A., Vitoria-Gasteiz, Araba, Spain) គឺជាឧបករណ៍ពិសេសមួយប្រភេទដែលប្រើសម្រាប់ការវះកាត់ជំងឺភ្នែកតាមវិធីចម្លងធម្មជាតិ (deep sclerectomy) នៅអ្នកជំងឺជំងឺភ្នែកប្រភេទមុំបើក (open angle glaucoma) ផលិតពី polymer មិនអ៊ីយ៉ុងនៃ 2-hydroxyethyl methacrylate (HEMA) ដើម្បីការពារការចងខ្សែប្រូតេអ៊ីនលើផ្ទៃ មានលក្ខណៈមិនរលាយ រូបរាងជាផ្ទៃស្រស់ស្អាតរាងសមមាត្របួនជ្រុងដែលអាចបត់បាន (រូប A) មានទំហំ 5.50 x 1.30 x 2.20 មីលីម៉ែត្រ និងមានកម្រាស់ 0.2 មីលីម៉ែត្រ មានរន្ធបញ្ចេញទឹកក្នុងខ្លួន 3 ទីតាំង ជួយបង្កើនការចេញទឹក (aqueous humor) ពីបន្ទះមុខភ្នែក ចេញទៅខាងក្រៅតាមប្រព័ន្ធទាំងអស់ រួមមានមេកានិចធម្មតា ដែលមាននៅក្នុងស្បែកភ្នែក (intrascleral) និងចន្លោះក្រោមផ្នែកខាងក្នុងនៃស្បែកភ្នែក (supraciliary space) និងផ្លូវបន្ថែម (uveoscleral outflow) ដោយការស្រូបចូលតាមសាច់ដុំនានា

 

ពេលបត់ជាពាក់កណ្តាល ផ្នែកខាងក្រោមនៃ ESNOPER CLIP នឹងមានរន្ធនៅជាប់ខាង (notched plate) ហើយត្រូវបានដាក់ចូលនៅទីតាំងលើផ្នែកខាងលើនៃស្រទាប់choroid (suprachoroidal space) ផ្នែកដែលមានរន្ធនឹងជួយការពារមិនឲ្យ ESNOPER CLIP ផ្លាស់ទី ដូច្នេះមិនចាំបាច់ត្រូវដេរឧបករណ៍ដើម្បីភ្ជាប់ជាមួយសាច់ដុំភ្នែក ផ្នែកខាងលើនឹងត្រូវដាក់នៅគោលដៅនៃអាងស្តុកទឹកនៅស្រទាប់ស្បែកភ្នែក (scleral lake) ដើម្បីរក្សាទុកអាងជាផ្លូវទឹក និងជួយបញ្ចេញទឹក

 

ESNOPER CLIP ត្រូវបានដាក់ក្នុងដបកញ្ចក់ស្អាត (រូប B) មានឧបករណ៍ចាប់ និងត្រូវបានជ្រលក់ក្នុងទឹកស្អាតខ្ពស់ (highly purified water) ដើម្បីរក្សាសំណើម មានអាយុកាល 3 ឆ្នាំចាប់ពីថ្ងៃផលិត និងទទួលបានសញ្ញា CE 2797 ដែលបញ្ជាក់ស្តង់ដារសុវត្ថិភាព សុខភាព និងការការពារបរិស្ថានតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប (EU) នៅទ្វីបអឺរ៉ុប

 

វេជ្ជបណ្ឌិត នឿតមន ស្រីសំរាន
វេជ្ជបណ្ឌិតជំនាញជំងឺភ្នែក
មជ្ឈមណ្ឌលភ្នែក និងឡាស៊ែរ មន្ទីរពេទ្យពញាធាយ ១

Loading...

ចែករំលែក


Loading...