ខួរក្បាលដែលធ្វើការយ៉ាងខ្លាំងរៀងរាល់ថ្ងៃដោយមិនបានសម្រាកអាចមានអាការៈឈឺស្រាល។ ដូចដែលមនុស្សខ្លះចាប់ផ្តើមមានអាការៈច្របូកច្របល់ ឬភ្លេចភ្លាំង។ តើអ្នកដឹងទេថា នេះអាចជាសញ្ញាដែលបង្ហាញថា ដល់ពេលត្រូវថែរក្សាខួរក្បាលរួចហើយ។
បើចង់ថែរក្សាខួរក្បាល បង្កើនប្រសិទ្ធភាពការចងចាំ និងការរៀន ក្រៅពីការញ៉ាំអាហារដែលត្រឹមត្រូវតាមគោលការណ៍អាហារូបត្ថម្ភ និងការសម្រាកគ្រប់គ្រាន់ ការញ៉ាំអាហារបំប៉នដែលបានដកស្រង់ពីធម្មជាតិក៏ជាជម្រើសមួយដែលគួរឱ្យចាប់អារម្មណ៍មិនតិច។ ក្នុងអត្ថបទនេះ យើងនឹងណែនាំឲ្យអ្នកស្គាល់អំពី ‘Lecithin’ សារធាតុអាហារបំប៉នខួរក្បាលដែលមានផលល្អច្រើនចំពោះរាងកាយ។
Lecithin ជាអ្វី?
Lecithin គឺជាសារធាតុធម្មជាតិដែលកើតឡើងពីការរួមបញ្ចូលគ្នារបស់ Glycerol, អាស៊ីតខ្លាញ់ និងអាស៊ីតភូស្វារីក។ វាមានលក្ខណៈអស្ចារ្យដែលអាចចាប់ខ្លាញ់នៅក្នុងឈាមបាន។ Lecithin គឺជាសារធាតុសំខាន់ដែលចាំបាច់សម្រាប់ការប្រតិបត្តិការរបស់ប្រព័ន្ធរាងកាយជាច្រើន ហើយល្អសម្រាប់ “ខួរក្បាល និងប្រព័ន្ធប្រសាទ” ជាខ្លាំង។
“Lecithin” ត្រូវបានបំផ្លាញពេលជួបកំដៅ
ចង់ទទួលបាន Lecithin ត្រូវជ្រើសរើសញ៉ាំអាហារដែលជាផ្ទុកធាតុនេះ។ វាអាចរកបានច្រើននៅក្នុងស៊ុតទឹកក្រូច, សណ្តែកស, គ្រាប់ព្រះអាទិត្យ, ក្រពះ និង Brewer’s yeast (យីសដែលបានបង្កើតឡើងសម្រាប់ប្រើជាអាហារបំប៉នជាពិសេស)។ ប៉ុន្តែគួរឲ្យសោកស្តាយដែលវិធីសាស្រ្តចម្អិនអាហារដែលប្រើកំដៅដូចជា បំពង, ដុត, ដាំ អាចបំផ្លាញ Lecithin ច្រើន។ ដូច្នេះ ប្រសិនបើចង់ទទួលបាន Lecithin ក្នុងបរិមាណគ្រប់គ្រាន់សម្រាប់ថែរក្សាខួរក្បាល គួរតែញ៉ាំផលិតផលអាហារបំប៉ន Lecithin ដែលបានដកស្រង់ពីធម្មជាតិបន្ថែម។
ទទួលបាន “Lecithin” ក្នុងបរិមាណសមរម្យ
បរិមាណសមរម្យសម្រាប់ការញ៉ាំផលិតផលអាហារបំប៉ន Lecithin គឺ 1,200 – 2,400 មីលីក្រាមក្នុងមួយថ្ងៃ ដែលជាបរិមាណសមរម្យសម្រាប់ការញ៉ាំដើម្បីថែរក្សាខួរក្បាល។ លើសពីនេះ ប្រសិនបើចង់ញ៉ាំដើម្បីកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល អាចញ៉ាំបាន 500 មីលីក្រាមក្នុងមួយថ្ងៃ។ សម្រាប់ការញ៉ាំដើម្បីកាត់បន្ថយបំពង់ទឹកដោះដែលរាំងស្ទះក្នុងទឹកដោះម្តាយតាម Canadian Breast-feeding និងតាមការប្រាប់របស់វេជ្ជបណ្ឌិត អាចញ៉ាំទំហំ 2,400-4,800 មីលីក្រាមក្នុងមួយថ្ងៃ។
ផលល្អចំពោះខួរក្បាល
Lecithin គឺជាសារធាតុចាំបាច់សម្រាប់បង្កើត Choline ដែលកោសិកាប្រសាទនឹងយកទៅប្រើសំរាប់សំយោគជា ‘Acetylcholine’។ សារធាតុនេះមានតួនាទីថែរក្សាកោសិកាប្រសាទ ជួយផ្ញើព័ត៌មានរវាងកោសិកាខួរក្បាល និងរវាងខួរក្បាលជាមួយការបញ្ជាដល់ផ្នែកផ្សេងៗនៃរាងកាយ។ វាក៏មានផលលើការកែលម្អការចងចាំ និងកាត់បន្ថយអាការៈភ្លេចផងដែរ។
អត្ថប្រយោជន៍ផ្សេងទៀតនៃ Lecithin
- ជួយឲ្យរាងកាយស្រូបយកវីតាមីនដែលរលាយក្នុងខ្លាញ់ដូចជា វីតាមីន A, D, E និង K បានយ៉ាងមានប្រសិទ្ធភាព។
- រាងកាយនឹងយក Lecithin ទៅប្រើសម្រាប់បង្កើតស្រទាប់កោសិកាផ្សេងៗដូចជា កោសិកាឈាម កោសិកាសាច់ដុំ កោសិកាស្បែក រួមទាំងកោសិកាអង្គភាពផ្សេងៗ។
- Lecithin ជាផ្នែកសំខាន់ក្នុងការបង្កើតម៉ូលេគុលសំខាន់ៗដូចជា ហូមូន, អង់ស៊ីម, ប្រព័ន្ធភាពធន់នៃរាងកាយខ្លះៗ និងការរឹតត្បិតឈាម។
- Lecithin ជាឧបករណ៍រលាយខ្លាញ់នៅក្នុងសរសៃឈាម ដូច្នេះជួយការពារការចងខ្លាញ់នៅលើជញ្ជាំងសរសៃឈាម និងជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលបាន។
វេជ្ជបណ្ឌិត កុបគុលយា ជឹងប្រសើរស្រី
វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រការពារ (Preventive Medicine)
អគ្គនាយកមជ្ឈមណ្ឌល Premier Life មន្ទីរពេទ្យភ្ញាយថៃ 2
